ព័ត៌មានទាន់ហេតុការណ៍៖

សូមស្វែងយល់ អំពី ជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន!

ចែករំលែក៖

ភ្នំពេញ ៖ ដុំសាច់នៅភ្នាសក្នុងនៃស្បូន គឺជាដុំសាច់ដែលកើតឡើងនៅក្នុងស្រទាប់សាច់ដុំស្បូន ដែលដុះចូលទៅក្នុងប្រហោងស្បូន ដែលចែកចេញជា៣កម្រិត៖

– ទី១(Grade 0): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Endometrial fibroma pedunculated) មានទងច្បាស់លាស់ មានទំហំមិនលើសពី ៣សង់ទីម៉ែត្រ

– ទី២(Grade 1): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Partial intramural endocavity angle of protrusion < 90o) ដែលមានទងធំ ស៊ីចូលទៅដល់សាច់ដុំស្បូន

– ទី៣(Grade 2): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Predominantly intramural endocavity angle of protrusion > 90o) ដែលមានទំហំធំស៊ីចូលទាំងភ្នាសក្នុង និងសាច់ដុំនៃស្បូន មិនមានទងច្បាស់លាស់ហើយទំហំធំលើសពី៥សង់ទីម៉ែត្រ។

១) មូលហេតុ៖

   – ជំងឺនេះកើតមានតែលើស្រ្តីក្នុងវ័យបន្តពូជ

   – ជំងឺនេះកើតលើស្ត្រីដែលលើសជាតិអ័រមូនអ៊ឺស្រ្តូហ្សែន

   – ជំងឺនេះកើតលើស្ត្រីដែលមានវិបត្តិអ័រមូន

   – ជំងឺនេះកើតលើស្ត្រីដែលមានវដ្តរដូវមិនទៀងទាត់

   – កត្តាចំណីអាហារ បរិយាកាស និងកត្តាសង្គម

* ជំងឺនេះមិនអាចកើតមានចំពោះស្រ្តីមិនទាន់ពេញវ័យ ហើយជំងឺនេះនឹងអាចបាត់ទៅវិញនៅពេលដែលស្រ្តីមានវ័យចំណាស់ (ស្ត្រីអត់រដូវ)។

២) រោគសញ្ញា៖

ស្រ្តីដែលមានជំងឺនេះធ្វើឲ្យមានរោគសញ្ញាដូចតទៅ

   – ធ្លាក់ឈាមរដូវច្រើន 

   – រយៈពេលមានរដូវអូសបន្លាយយូរខុសធម្មតា

   – ធ្លាក់ឈាមតាមទ្វារមាសខុសធម្មតា ក្រៅពីពេលមានរដូវ

   – មានការឈឺចុកចាប់ពេលមានរដូវ

   – អាចបណ្តាលឲ្យធ្លាក់ឈាមពេលមានផ្ទៃពោះ

   – អាចបណ្តាលឲ្យរលូតកូននៅត្រីមាសដំបូង

   – បង្កឲ្យមានវិបត្តិអត់កូន

៣) ការព្យាបាល៖

ក្នុងករណីពុំមានបង្កឲ្យមានផលវិបាកធ្លាក់ឈាម ឬក៏មានវិបត្តិផ្សេងៗ គេពុំធ្វើការវះកាត់ទេ ដោយគ្រាន់តែធ្វើការតាមដានឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យឯកទេសរោគស្ត្រីជាប្រចាំ។ 

ប៉ុន្តែក្នុងករណីមានធ្លាក់ឈាមច្រើនខុសធម្មតា និងបង្កឲ្យមានវិបត្តិអត់កូន យើងត្រូវធ្វើការវះកាត់ដុំសាច់នេះចេញ ដោយគ្រូពេទ្យឯកទេសរោគស្ត្រីតាមរយៈម៉ាស៊ីនឆ្លុះប្រហោងក្នុងនៃស្បូនបច្ចេកវិទ្យាចុងក្រោយ (Modern hysteroscopy of diagnosis and operative procedure) នៅមន្ទីរពេទ្យកាល់ម៉ែត។

“សូមបងប្អូនស្ត្រី លោកស្រី មេត្តាមកពិគ្រោះ និងពិនិត្យរោគស្ត្រីអោយបានទាន់ពេលវេលា ក្នុងករណីមានរោគសញ្ញាដូចបានជម្រាបជូនខាងលើ។”

សនេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត#calmettehospital ៕

ដោយ ៖ សហការី


ចែករំលែក៖