ព័ត៌មានទាន់ហេតុការណ៍៖

សាឡាត់ ស្រីឡាង ប្រតិកម្មរឿងសេវាកម្មជួសជុលរថយន្តរបស់ក្រុមហ៊ុន MG

ចែករំលែក៖

ភ្នំពេញ៖ មានការចាប់អារម្មណ៍ខ្លាំងមុននេះក្រោយពីតារាសម្តែង កញ្ញា សាឡាត់ ស្រីឡាង បានចេញប្រតិកម្មខ្លាំងៗជាមួយនឹងសេវាកម្មជួសជុលរថយន្តរបស់ក្រុមហ៊ុន MG នៅកម្ពុជា។ ការប្រតិកម្មនេះក្រោយពីនាងបានយករថយន្តដែលបានទិញកាលពីអំឡុងឆ្នាំ ២០២១ដែលមានបញ្ហាមួយចំនួនយកទៅជួលជុល ប៉ុន្តែត្រូវជួបជាមួយនឹងរឿងរ៉ាវយឺតយ៉ាវ និងមិនអាចធ្វើឲ្យ រថយន្តរបស់នាងដែលកំពុងមានបញ្ហានោះអាចដំណើរល្អបាន។ ក្នុងវីដេអូប្រមាណ១៥នាទីដែលនាងបានបញ្ចេញមុនេះនាងភ្ជាប់ដោយសារថា ក្នុងនាមជាអតិថិជនគឺពិតជាខ្លាចពាក្យថាអត់អីទេបង ផ្នែកService របស់ក្រុមហ៊ុន MGណាស់។ នាងបានដាក់ជាចម្ងល់ថាឡាននាងកញ្ឆក់ហើយខ្សោយ អោយនាងផ្លាសប៊ូស៊ីប៉ុន្តែបានផ្លាស់ប្តូរហើយនៅដដែល) បន្ទាប់មកអោយនាងឆែក Full Service  ធ្វើហើយឡាននាងនៅតែកញ្ឆក់ដដែលក្រុមហ៊ុនដោះស្រាយបែបណា?នាងថាចម្លើយខាង Service  គាត់សួរត្រលប់មកនាងវិញតើនាងបានតេសឡានជាមួយខាងគាត់ឫអត់ គឺនាងអត់បានតេសទេ ព្រោះពត៌មានដែលផ្តល់ខាងនាងគឺ ឡានគឺបានធ្វើហើយ និងផ្ញើវិក័យប័ត្រមក អោយនាងទៅជួបអ្នកគិតលុយតែម្ដងក៏បាន នាងទទួលបានតែពត៌មានបែបនឹងរួមជាមួយវិក័យបត្រ ឯកសារផ្សេងៗអត់មានទេ។ ចំណុចទី២ដែលនាងលើកជាចម្ងល់ដែរនោះគឺរថយន្តនាងបានទិញឆ្នាំ ២០២១ ហើយខែកក្កដាឆ្នាំ២០២២ ដូ Compressor ម៉ាស៊ីនត្រជាក់ ហើយ១ ឆ្នាំក្រោយគឺខែសីហាឆ្នាំ ២០២៣ខែដូរ១ទៀត ដែលចម្លើយខាង Service : ឡាននៅធានាគឺខាងក្រុមហ៊ុនដូរអោយបង ដោយសារពាក់ព័ទ្ធជាមួយឥវ៉ាន់គេមិនអាចដឹងថាប្រើបានរយ:ពេលប៉ុន្មានទេចឹងបានខាងរោងចាក់គេកំណត់ធានា៣ឆ្នាំ ឫ ១០ម៉ឺនគីឡូ បើមានបញ្ហាផុតធានាការផ្លាស់ប្តូរគិតលុយធម្មតា (ហេតុអីបានឥវ៉ាន់ដែលមិនដឹងខូចពេលណាមកខូចចំតែឡានខ្ញុំ ទាំងដែលឡានភ្ញៀវផ្សេងប្រើតាំង ពី ២០១៩មិនមានបញ្ហាអីផង។ ទី៣នៅលើបញ្ហាអាគុយឡាននាងខាង service ថាខ្សោយ រហូតនាងអោយឆែកមិនមានដំនឹងអ្វីអោយនាងនាង។ នាងបានលើកឡើងថាពិតមានអារម្មណ៍ខកចិត្ត និងមិនពេញចិត្តជាខ្លាំងចំពោះប្រតិបត្តិការបែបនេះ ហើយក៏មិនដឹងថា ការគ្រប់គ្រង និងដឹកនាំនៅទីនោះបែបណាដែរ បើយោងតាមរបៀបធ្វើ និងទល្ធផលការងារកន្លងមក។ ទោះជាយ៉ាងណាមុននេះតារាសម្តែង សាឡាត់ស្រីឡាង បានលើកឡើងដែរថាបញ្ហានេះមិនមែនមានតែនាងទេដែលជួបប្រទះ អតិថិជនជាច្រើនទៀតក៏មានបញ្ហាបែបនេះ ហើយពេលនេះបុគ្គលិកក្រុមហ៊ុន បានទំនាក់ទំនងមកនាងដើម្បីជជែកគ្នាអំពីរឿងនេះ ហើយនាងនឹងទៅជួបនៅថ្ងៃសុក្រសប្តាហ៍នេះ។  នាងសង្កត់ធ្ងន់ដែរថាសម្រាប់រថយន្តមិនមានបញ្ហាអ្វីធ្ងន់ធ្ងរឡើយប៉ុន្តែផ្នែកបម្រើអតិថិជនដែលធ្វើឲ្យនាងមិនពេញចិត្ត ហើយនាងរំពឹងថាក្រោយពីមានបញ្ហានេះក្រុមហ៊ុននឹងជួយដោះស្រាយឲ្យបានល្អសម្រាប់អតិថិជន។

    ជុំវិញការប្រតិកម្មខ្លាំងៗពីសំណាក់តារាសម្តែង សាឡាត់ ស្រីឡាងនេះដែរភាគីខាងក្រុមហ៊ុនMG បានបញ្ជាក់ប្រាប់សារព័ត៌មានយើងថាករណីនេះក្រុមហ៊ុនបានឆ្លើយតប ខណៈដែលអ្នកជំនាញក៏បានធ្វើការពន្យល់ទៅកាន់កញ្ញា សាឡាត់ ស្រីឡាងផងដេរ ហើយរឿងនេះក៏ដូចជាបញ្ចប់ហើយដែរ។ 

  គេនៅមិនទាន់ដឹងនៅឡើយទេថាតើករណីនេះនឹងបញ្ចប់ ឬដោះស្រាយគ្នាយ៉ាងដូចម្តេច យើងនឹងធ្វើការផ្សព្វផ្សាយបន្តនៅពេលក្រោយ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖