ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ខ្សែ.កមិនបានសម្រេច​ ហើយត្រូវនគរបាលខណ្ឌទួលគោក​ចាប់វាយខ្នោះ​

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌទួលគោក​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ថា៖​ មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋម្នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ខណ្ឌ​ ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ បន្ទាប់​ពី​រូប​គេ​ធ្វើ​សកម្មភាព​ឆក់ខ្សែ.កជនរងគ្រោះ​ ប៉ុន្តែ​មិនបានសម្រេច។ 

លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ បានឱ្យដឹងទៀតថា​ កម្លាំងអធិការដ្ឋានខណ្ឌ​ នៅថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ​២០២៣នេះ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង៉ែត សុធា ហៅ ពៅ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ពីបទ៖ លួចមានស្ថានទម្ងន់ទោសដោយសារការប្រើហិង្សា (ឆក់ខ្សែកប្លាទីនពុំបានសម្រេចបណ្តាលឱ្យជនរងគ្រោះដួលម៉ូតូបាក់ដងកាំបិត និងក្បាលជង្គង់ខាងស្តាំង) ដែលបានប្រព្រឹត្តនៅចំណុចផ្លូវលេខ៣៣៧ ក្រុម៤ ភូមិ១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ​២០២៣ វេលាម៉ោង ០៩ និង ៤០នាទី។

    ជនរងគ្រោះ៖ ឈ្មោះ សោម ចន្ថា ភេទស្រី អាយុ ៥៥ឆ្នាំ ជនជាតិ ។​ ចំណែក​សម្ភារៈដកហូត៖ កាបូបស្ពាយពណ៌ខ្មៅចំនួន ០១ ក្នុងនោះរួមាន ប័ណ្ណចាក់វ៉ាក់សាំង និងអត្តសញ្ញាណប័ណ្ណ។ 

       ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន  ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ៕

ដោយ​៖ សហការី​


ចែករំលែក៖