ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកឡើងនូវចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម :

១- តុលាការបារាំងលំអៀងដោយផ្អែកតែលើសាក្សីម្ខាង = ហើយចេញដីការដោយអយុត្តិធម៌?

២- ការគុបគ្រាប់បែកក្នុងហ្វូងបាតុករនាឆ្នាំ១៩៩៧ = គឺជាល្បិចកលរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ដើម្បីស្វាស៊ីបាយលាបមាត់ពពែ?

៣- ថានៅថៃគេអនុវត្តច្បាប់តឹងរឹង = ចុះនៅកម្ពុជាការអនុវត្តច្បាប់ម៉េចបានជាថាធ្វើបាបនិងគាបសង្កត់ពួកប្រឆាំងនិងប្រជាជនទៅវិញ?

៤- ក្នុងការលក់ដូរមានកន្លែងលក់ដាច់ មានកន្លែងលក់ មិនដាច់ = ចំណែកជនអគតិខ្លះទៅថតយកតែកន្លែងលក់មិនដាច់មកបង្ហោះផ្សព្វផ្សាយដើម្បីបំភិតបំភ័យមហាជន?

៥- នាងមួយនោះតាំងខ្លួនជាវិភាគស្អីនិយាយមិនដែលត្រូវសោះ = គិតតែនិយាយមួលបង់កាច់សភាពការណ៍ពិតនៅកម្ពុជា គ្មាននរណាស្តាប់សោះ។

៦- ការដែលក្រុមហ៊ុនមេតាមិនដាក់ពិន័យហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន = មានន័យថាសម្តេចតេជោ ហ៊ុន សែន គ្មានកំហុសដូចការចោទទេ។

៧- រាជរដ្ឋាភិបាលក្បាលតូចក្បាលធំយ៉ាងណា វាទាស់ក្បាលអីដល់ក្រុមឧទ្ទាមក្រៅច្បាប់ដែរ  ? = ពួកវាគ្មានការទទួលខុសត្រូវអីសោះហ្នឹង?

៨- ការទៅប្រជុំនៅ អ.ស.ប រឿងអីនាយករដ្ឋមន្ត្រីកម្ពុជាខ្មាស់គេ? = តែវាជាកិត្តិយសដ៏ធំធេងរបស់នាយករដ្ឋមន្ត្រីកម្ពុជា។

៩- ការលើកឡើងពីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីខ្មែរ =   គ្រាន់តែជាការផ្លាស់ប្តូរទស្សនៈគ្នាប៉ុណ្ណោះ មិនមែនជាការដាក់ដាក់លក្ខ័ណ្ឌនោះទេ។

១០- ការលើកឡើងពីការដាក់ទណ្ឌកម្ម ឬ ដកបញ្ហាផ្សេងៗពីបរទេស = គ្រាន់តែជាទស្សនៈអវិជ្ជមានរបស់ពួកប្រតិកិរិយានិងប្រព័ន្ធផ្សព្វផ្សាយខ្វះក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានប៉ុណ្ណោះ? ៕

ដោយ ៖ សហការី


ចែករំលែក៖