ព័ត៌មានទាន់ហេតុការណ៍៖

Update! ពាក់ព័ន្ធករណីស្ត្រីម្ចាស់រថយន្តKURU 570 ទះកំផ្លៀងយុវជនម្នាក់ចំនួន៥កំផ្លៀងនោះ អាជ្ញាធរខណ្ឌឫស្សីកែវកំពុងអោយភាគីទាំងសងខាងសម្របសម្រួលគ្នា

ចែករំលែក៖

ភ្នំពេញ ៖ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ដោយយុវជនម្នាក់ជិះម៉ូតូដួលទៅប៉ះរថយន្តស៊េរីទំនើប ម៉ាកឡិចស៊ីស KURU 570 ដែលបង្កជាហិង្សា ដោយស្រ្តីជាម្ចាស់រថយន្តហើយក៏ជាម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព ឥន្ទ្រទេវី១ នារសៀលថ្ងៃស្អែកទី០១ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាលខណ្ឌឫស្សីកែវនឹងឱ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ តាមនីតិវិធី ។

    លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា លោកឱ្យភាគីទាំងសងខាងធ្វើការដោះស្រាយសម្របសម្រួលគ្នា បើសិនភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីណាមួយទទួលនូវសំណង ហើយបើភាគីទាំងសងខាងមិនមានការសម្របសម្រួលគ្នានោះទេ កម្លាំងសមត្ថកិច្ចនឹងធ្វើទៅតាមនីតិវិធី ដោយបញ្ជូនសំណុំរឿងទៅកាន់តុលាការ។

    សូមរំលឹកថា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ តាមបណ្តាញទំនាក់ទំនងសង្គម Facebook  គេហទំព័រ អនឡាញ ប្រព័ន្ធផ្សព្វផ្សាយ បានបង្ហោះព្រោងព្រាតពីករណីស្ត្រីម្នាក់ ទះកំផ្លៀងយុវជនបង្កហេតុបើកបរម៉ូតូបុកប៉ះរថយន្តរបស់គាត់បន្តិចបន្តួចសោះនោះ ទារលុយ ៥០០ដុល្លារ ហើយគេយល់ព្រមសងអោយហើយនៅតែមានចេតនាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ទះកំផ្លៀងយុវជននោះរហូតដល់៥ដៃ។ 

    គេចាំមើលថា តើនីតិវិធីនៃការដោះស្រាយបញ្ចប់ត្រឹមអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឬក៏ឈានដល់ដំណាក់កាលតុលាការ?៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖