ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋនាំគ្នាដួសប្រេង ក្រោយឡានប្រេងក្រឡាប់​ បណ្ដាលឱ្យហូរប្រេងពេញផ្លូវ​

ចែករំលែក៖

ខេត្តកំពង់ចាម៖ ប្រភពបានរាយការណ៍ថារថយន្តដឹកប្រេង​ បេីកបរពីទិសដៅពីកេីត ទៅលិច​ ស្រាប់តែមកចំណុចត្រង់ផ្លូវបត់ចូល ភ្នំស្រី ភ្នំប្រុស​ នៅម៉ោង២និង៣០នាទីរសៀល​ ថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ​២០២៣​ ស្ថិតក្នុងភូមិអណ្តូងជ្រោះ​ ឃុំអំពិល​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ រថយន្តដឹកប្រេងមួយនេះ​ បានបេីកគេចរថយន្តមួយដែលបម្រុងបេីកឆ្លងផ្លូវជាតិលេខ៧​។ 

ប្រភពបន្តថាក្រោយពីបេីកគេចរថយន្តមួយនោះ មក​ បណ្តាលឲ្យរថយន្តដឹកប្រេងក្រឡាប់ ហើយសង្កត់ម៉ូតូកង់បីត្រូវចំហៀង​ ប៉ុន្តែ​មិនបណ្តាលឲ្យមនុស្សរងរបួសនោះទេ។ 

តាមការបញ្ជាក់ពី​តៃកុង រថយន្តដឹកប្រេងនេះ​ ដឹកចំណុះ ៣២.០០០លីត្រក្នុងនោះ​ បែងចែកជា២ផ្នែក​ គឺប្រេងសាំង៨.០០០លីត្រ​ និងប្រេងម៉ាសូត​ ២៤.០០០លីត្រ។ 

សូមបញ្ជាក់ថា ៖ បងប្អូនប្រជាពលរដ្ឋដែល ព្យាយាមដួសប្រេង មានហានិភ័យខ្ពស់ណាស់ ព្រោះជាការឆាបឆេះ ប្រសិនបើមាន អគ្គិភ័យណាមួយកើតឡើងដោយ យថាហេតុ ៕

ដោយ ៖ សហការី


ចែករំលែក៖