ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកឯកភ្នំ​ បន្តចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅថ្ងៃទី០១​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ចំពោះ​ការងារបង្រ្កាបបទល្មើសនេសាទខុសច្បាប់​ លោកបានដាក់បទបញ្ជាឱ្យមន្រ្តីជំនាញតាមមូលដ្ឋាន​ បន្តអនុវត្តដូចភ្លៀងរលឹម។ 

លោកស្នងការខេត្ត​ បានបន្ថែមថា​ ជាក់ស្ដែង​លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំកាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ​ ដឹកនាំកម្លាំងផ្នែកជំនាញ កម្លាំងអន្តរាគមន៍និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ពាមឯក និងកម្លាំងប្រជាការ ពារ ដោយមានការចូលរួមពីមហាជនផងនោះចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រ

ស្រុកឯកភ្នំដោយក្នុងនោះបានដុតបំផ្លាញចោលនូវ ស្បៃអ៊ុយចំនួន ២៦មាត់ និងបង្គោលឈើចំនួន ១៣០ ដើម រីឯជនសង័្សយសមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ។

សូមជម្រាបជូនថា ករណីនេសាទខុសច្បាប់នេះ លោកឧត្តមសេនីយ៍ទោ ស្នងការតែងតែរំលឹកដាស់តឿនដល់សមត្ថកិច្ចនគរបាលទាំងផែនជំនាញ​ ក៏ដូចបណ្តាអធិការដ្ឋាននគរបាលស្រុកពាក់ព័ន្ធ ដែលមាន ភូមិសាស្រ្តជាប់នឹងដែននេសាទនៃភូមិសាស្រ្ត បឹងទន្លេសាបឱ្យធ្វើសកម្មភាពដូចភ្លៀងរលឹមចំពោះសក ម្មភាពស្រាវជ្រាវនិងបង្រ្កាបនូវរាល់បទល្មើសនេសាទខុសច្បាប់ក៏ដូចជាសកម្មភាពរំលោភបំពានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅចំណុចហាមឃាត់ពិសេសក្នុងតំបន់ព្រៃរនាម ក្នុងភូមិសាស្រ្តនោះ។ 

 ជាក់ស្តែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​ និងសភាពការណ៍ប្រចាំខែកក្កដាលើកទិសដៅខែសីហាឆ្នាំ២០២៣ និងពង្រឹងការងារបទល្មើសព្រហ្មទណ្ឌការងារសន្តិសុខរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ និងបានដាក់បទបញ្ជាយ៉ាងហ្មឹងម៉ាត់បំផុតចំពោះបញ្ហានេះ និងស្នើឱ្យមន្រ្តីដែលធ្វើសកម្មភាពលើការងារបង្រ្កាបបទល្មើសនេសាទខុសច្បាប់នេះត្រូវធ្វើសកម្មភាពបង្រ្កាបដោយសកម្មបំផុតហើយក្នុងករណីដែលអង្គភាពឬមន្រ្តីណាដែលមិនមានសកម្មភាពក្នុងការបង្រ្កាបបទល្មើសនោះទេ ថ្នាក់ដឹកនាំស្នងការនឹងមានវិធានជាក់ស្តែ ងចំពោះ មន្រ្តីដែលអសកម្មលើការងារនោះទៀតផង៕

ដោយ​៖ សហការី​


ចែករំលែក៖