ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ចំពោះការងារបង្រ្កាបបទល្មើសនេសាទខុសច្បាប់ លោកបានដាក់បទបញ្ជាឱ្យមន្រ្តីជំនាញតាមមូលដ្ឋាន បន្តអនុវត្តដូចភ្លៀងរលឹម។
លោកស្នងការខេត្ត បានបន្ថែមថា ជាក់ស្ដែងលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំកាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ ដឹកនាំកម្លាំងផ្នែកជំនាញ កម្លាំងអន្តរាគមន៍និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ពាមឯក និងកម្លាំងប្រជាការ ពារ ដោយមានការចូលរួមពីមហាជនផងនោះចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រ
ស្រុកឯកភ្នំដោយក្នុងនោះបានដុតបំផ្លាញចោលនូវ ស្បៃអ៊ុយចំនួន ២៦មាត់ និងបង្គោលឈើចំនួន ១៣០ ដើម រីឯជនសង័្សយសមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ។
សូមជម្រាបជូនថា ករណីនេសាទខុសច្បាប់នេះ លោកឧត្តមសេនីយ៍ទោ ស្នងការតែងតែរំលឹកដាស់តឿនដល់សមត្ថកិច្ចនគរបាលទាំងផែនជំនាញ ក៏ដូចបណ្តាអធិការដ្ឋាននគរបាលស្រុកពាក់ព័ន្ធ ដែលមាន ភូមិសាស្រ្តជាប់នឹងដែននេសាទនៃភូមិសាស្រ្ត បឹងទន្លេសាបឱ្យធ្វើសកម្មភាពដូចភ្លៀងរលឹមចំពោះសក ម្មភាពស្រាវជ្រាវនិងបង្រ្កាបនូវរាល់បទល្មើសនេសាទខុសច្បាប់ក៏ដូចជាសកម្មភាពរំលោភបំពានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅចំណុចហាមឃាត់ពិសេសក្នុងតំបន់ព្រៃរនាម ក្នុងភូមិសាស្រ្តនោះ។
ជាក់ស្តែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល និងសភាពការណ៍ប្រចាំខែកក្កដាលើកទិសដៅខែសីហាឆ្នាំ២០២៣ និងពង្រឹងការងារបទល្មើសព្រហ្មទណ្ឌការងារសន្តិសុខរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ និងបានដាក់បទបញ្ជាយ៉ាងហ្មឹងម៉ាត់បំផុតចំពោះបញ្ហានេះ និងស្នើឱ្យមន្រ្តីដែលធ្វើសកម្មភាពលើការងារបង្រ្កាបបទល្មើសនេសាទខុសច្បាប់នេះត្រូវធ្វើសកម្មភាពបង្រ្កាបដោយសកម្មបំផុតហើយក្នុងករណីដែលអង្គភាពឬមន្រ្តីណាដែលមិនមានសកម្មភាពក្នុងការបង្រ្កាបបទល្មើសនោះទេ ថ្នាក់ដឹកនាំស្នងការនឹងមានវិធានជាក់ស្តែ ងចំពោះ មន្រ្តីដែលអសកម្មលើការងារនោះទៀតផង៕
ដោយ៖ សហការី