ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ មនុស្សប្រុសស្រី២នាក់ បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តបុករនាំងបង្កាន់ដៃបំបែកទ្រូងផ្លូវ តាមផ្លូវល្បឿនលឿន

ចែករំលែក៖

ស្រុកកំពង់សិលា៖(ព័ត៌មានបឋម) មានករណីមនុស្សប្រុសស្រី២នាក់ បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តបុករនាំងបង្កាន់ដៃបំបែកទ្រូងផ្លូវ នៃផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ។

ករណីនេះកើតហេតុ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ នៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចផ្លូវបំបែកច្រកកំពង់សិលា ខេត្តព្រះសីហនុ ។

សមត្ថកិច្ចមិនទាន់បានបញ្ជាក់អំពីអត្តសញ្ញាណជនរងគ្រោះ នៅឡើយទេល្ងាចថ្ងៃដដែលនេះ ប៉ុន្តែគេបានឃើញ ក្រុមការងារដែលត្រួតពិនិត្យតាមផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសីហនុ បានជួយអន្តរាគមន៍ ដើម្បីដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។

ចំពោះព័ត៌មានលម្អិត យើងនិងផ្សព្វផ្សាយជូននៅពេលក្រោយ ៕

ដោយ ៖ សហការី


ចែករំលែក៖