ក្រុមអតីតជើងឯកមេឃខៀវ Manchester City នឹងគ្មានកីឡាករ John Stones, Jack Grealish, Mateo Kovacic និង Kevin de Bruyne ដែលរងរបួស ខណៈក្រុម Man City នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនដើម្បីការពារតំណែងជើងឯកក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Red Star Belgrade នៅរាត្រីនេះ។
ខ្សែការពារ Stones មិនបានលេងតាំងពីការប្រកួតពានរង្វាន់ Community Shield ខណៈខ្សែបម្រើ Grealish បានរងរបួសមុនពេលសម្រាកអន្តរជាតិ។ រីឯ Kovacic បានរងរបួសពេលបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិក្រូអាត ខណៈដែល De Bruyne អវត្តមានរយៈពេលយូរដោយសាររបួសដែរ។
ក្រុម Man City បានយកឈ្នះ Inter Milan ១-០ ក្នុងទីក្រុង Istanbul ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន។ លោក Pep Guardiola គ្រូបង្វឹកបាននិយាយថា “រាល់រដូវកាលយើងចាប់ផ្តើមការប្រកួតក្នុងការប្រកួតដំបូងដោយមានគោលដៅឈ្នះការប្រកួតដំបូង បន្ទាប់មកវគ្គចែកពូល បន្ទាប់មកព្យាយាមឈ្នះពានរង្វាន់ Champions League គឺគ្មានអ្វីផ្លាស់ប្តូរពីមុនមកទេ”។
លោកបន្តថា “ដូចគ្នាសម្រាប់ Red Star នៅថ្ងៃនេះ (ថ្ងៃអង្គារ) វាអាស្រ័យលើការលេងរបស់យើង និងកម្រិតរបស់យើង។ យើងរីករាយមិនគួរឱ្យជឿក្នុងការការពារមកុដនេះ ប៉ុន្តែការប្រកួតប្រជែងនេះមិនអនុញ្ញាតឱ្យអ្នកមានកំហុសទេ ប៉ុន្តែជានិច្ចកាលយើងខ្លាំងនៅផ្ទះ៩ពិន្ទុលើ៩ពិន្ទុ។ នៅពេលដែលវាកើតឡើងអ្នកអាចឈ្នះបានតែមួយប្រកួតនៅឆ្ងាយ ហើយអ្នកបានជម្រុះ ថ្ងៃនេះគឺជាជំហានដំបូង” ។
ក្រុម Red Star បានឈ្នះពាន Serbian ដែលជាលីកកំពូលរបស់ស៊ែប៊ីកាលពីរដូវកាលមុនដោយមិនចាញ់មួយប្រកួត ប៉ុន្តែពួកគេបានផ្លាស់ប្តូរអ្នកចាត់ការទូទៅនៅរដូវក្តៅនេះ ហើយបានចាញ់៣ប្រកួតក្នុងចំណោម៣ប្រកួតចុងក្រោយរបស់ខ្លួនក្រោមការដឹកនាំរបស់លោកBarak Bakhar ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)