ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង នាំយកអំណោយរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ចែកជូនកងទ័ព ការពារព្រំដែនព្រះវិហារ និងស្ទឹងត្រែង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានចូលរួមជាមួយអាជ្ញាធរខណ្ឌ និងមន្ទីរចំណុះឱ្យរដ្ឋបាលរាជធានី  នាព្រឹកថ្ងៃទី៣០ កញ្ញា ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ នាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកចែកជូនដល់កងទ័ព នៃកងពលធំអន្តរាគមន៍លេខ ៣ កងពលតូចអន្តរាគមន៍លេខ ៩ កងនគរបាលជាតិវរសេ នាតូចការពារព្រំដែនលេខ ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ ១២៨ ឈរជើង ការពារនៅតំបន់អូរអាឡៃ ស្រុកសៀមបាំង ខេត្តស្ទឹងត្រែង ដែលពិធីនេះបានធ្វើឡើងនៅបញ្ហាការដ្ឋានកងពលធំអន្តរាគមន៍លេខ ៣ ស្ថិតក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

    លោក ឃួង ស្រេង ក្នុងឱកាសនោះ បានអគុណ ចំពោះនាយទាហាន ពលទាហាន នាយនគរបាល ពលនគរបាល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានគាំទ្រយ៉ាងប្តូរផ្តាច់ពេញទំហឹង ឥតងាករចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោរពយ៉ាងម៉ឹងម៉ាត់នូវរដ្ឋធម្មនុញ្ញ បទប្បញ្ញត្តិច្បាប់ បទបញ្ជារបស់ថ្នាក់ដឹកនាំទាំងនិងតស៊ូអត់ធ្មត់ ព្យាយាម ក្លាយទៅជាកងទ័ពមានវិន័យ មានកិត្តិយស-សេចក្ដីថ្លៃថ្នូរ និងហ៊ានធ្វើពលិកម្មដល់អាយុជីវិត ក្នុងការបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តមរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដី ដែន អធិបតេយ្យជាតិ ខ្សែបន្ទាត់ព្រំដែន និងការពាររាជរដ្ឋាភិបាល ។

     លោក ឃួង ស្រេង បន្តទៀតថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃ រដ្ឋសភាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធ សាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹង អភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ដើម្បីឈានទៅរកបាវចនាទាំង ៥ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។

      លោកបន្តថា កម្លាំងយោធិន (កងទ័ព) កម្លាំង នគរបាល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានតួនាទី ភារកិច្ចសំខាន់បំផុត ក្នុងកិច្ចការពារ “ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋា ភិបាល បូរណភាពទឹកដី អធិបតេយ្យភាព និងសុខសន្តិភាពជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា” ។ ដើម្បីតបស្នងសងគុណបំណាច់បងប្អូនយោធិន នគរបាល និងកងកម្លាំងគ្រប់ប្រភេទ ដែលបានបូជា អាយុជីវិត សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា  ក្រោមការផ្តួចផ្តើម របស់ សម្តេចតេជោ ហ៊ុន សែន និងក្រោមការចង្អុលបង្ហាញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ហាជីវភាពរស់នៅ និង សុខុមាលភាពរបស់បងប្អូនយោធិន និងក្រុមគ្រួសារ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ តាមរយៈការចូលរួម គាំទ្រពីក្រសួង-ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋ ដែលជាអង្គភាព ជួរក្រោយ គាំទ្រអង្គភាពជួរមុខ ដោយបានចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនីមួយៗ ក្នុងស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែក ស្របតាមទិសស្លោក សមរភូមិក្រោយ ត្រូវជួយសមរភូមិមុខនិង សមរភូមិមុខការពារ សមរភូមិក្រោយអភិវឌ្ឍ ។ ជាក់ស្តែង សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ យើងបានបង្កើតអនុស្សារណៈស្តីពីការចងសម្ព័ន្ធ មេត្រីជាមួយអង្គភាពជួរមុខចំនួន ០២ គឺ (១) កងពលធំអន្តរាគមន៍លេខ ៣ ក្នុងខេត្តព្រះវិហារ និង (២) កងពលតូច អន្តរាគមន៍លេខ ១២៨ ចំណុះយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង ព្រមទាំងបានបង្កលក្ខណៈ និងតម្រង់ទិសជូន រដ្ឋបាលខណ្ឌទាំង ១៤ មន្ទីរ-អង្គភាពជំនាញ និងវិស័យឯកជនក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីចុះអនុស្សារណៈចង សម្ព័ន្ធមេត្រីភាពជាមួយបណ្តាអង្គភាពចំណុះថ្នាក់ក្រោម ដែលកាន់តែកៀកជិតជីវភាពរស់នៅរបស់បងប្អូនកងទ័ព ចំនួន ៤ អង្គភាព បន្ថែមទៀត រួមមាន វរសេនាតូចលេខ៣៩១ វរសេនាតូចលេខ៣៩២ វរៈសេនាតូចលេខ៣៩៣ និងវរសេនា តូចលេខ៣៩៤ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ថែមទៀតផង។ តាមរយៈចំណងសម្ព័ន្ធមេត្រីភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង ១៤ តែងតែបានចងភា្ជប់ មនោសញ្ចេតនា ឧបត្ថម្ភគាំទ និងចុះជួបសាកសួរសុខទុក្ខ មានសកម្មភាពដូចភ្លៀងរលឹម ដែលយ៉ាងហោចណាស់ យើងបានរៀបចំព្រឹត្តិការណ៍ ២ ដងក្នុងមួយឆ្នាំ គឺ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ជូន ដល់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែករំលែក គាំទ្រអង្គភាពជួរមុខ និងសម្រាលការលំបាកក្នុងជីវភាព រស់នៅបានមួយកម្រិត។ នេះ ជាផ្លែផ្កានៃចំណងសម្ព័ន្ធមេត្រី រវាងអង្គភាពជួរមុខ និងអង្គភាពជួរក្រោយ ។

លោកបញ្ជាក់ថា សន្តិភាពយើងមានហើយ ដូច្នេះយើងត្រូវតែ ការពារសន្តិភាពនេះ អោយបានរឹងមាំ ដោយមិនអោយសត្រូវណាមួយនរំលាភយកដីរបស់យើងបានឡើយ បើទោះបីតែ១មីលីម៉ែត្រដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិយ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅ ឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។

  លោកឧត្តមសេនីយ៏ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៏លេខ៣ បានថ្លែងថា៖ បើទោះបីស្ថានការណ៏ នៅតាមបណ្តោយព្រំដែន ប្រទេសជិត មានសភាពស្ងប់ស្ងាត់ក្តី តែកងទព័យើងមិនបានធ្វេសប្រហេសនិងមើលស្រាលសភាពការនោះឡើយ ពោលគឺ យើងតែងល្បាត ពង្រឹងស្មារតី ការពារបូរ ណៈភាពទឹកដីមិនឱ្យសត្រូវណាមករំ លោភបំពានបានឡើយ សូម្បីបាត់១មីលីម៉ែត្រ។

  យើងបានកសាងផ្លូវជាច្រើនខ្សែទៅកាន់តំបន់ព្រំដែន ដែលពីមុនសូម្បីតែដើរក៏ពិបាកផង ប៉ុន្តែពេលនេះយើងអាចធ្វើដំណើរដោយរថយន្តយ៉ាងរលូន មានប្រពន្ធ័ទឹកស្អាត ប្រើប្រាស់ នៅតាមបណ្តោយបន្ទាត់ព្រំដែនថែមទៀត ។

    ចំពោះអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនកងពលធំអន្តរាគមន៍លេខ ៣ថវិកាចំនួន ២០.០០០.០០០៛-មេបញ្ជាការ កងពល ១រូប ទទួលបានថវិកាចំនួន ៤០០.០០០៛ -មេបញ្ញាការរង កងពល ១៩រូប ក្នុងមួយរូបៗទទួលបានថវិកាចំនួន ២០០.០០០៛ – នាយសេនាធិការរង នាយ-នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង វរសេនាតូច ម បញ្ញាការ បញ្ញាការរង កងអនុសេនាធំ កងអនុសេនាតូច ៤២២នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៩០០.០០០៛ – នាយទាហាន ពលទាហាន ៧០៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០.០០០៛ ជាមួយនិងការឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀតដែលមានដូចជាប្រេងម៉ាស៊ូត មី- ទឹកបរិសុទ្ធ, ទឹកត្រី+ទឹកស៊ីអីវ  ប្រេងឆា- ត្រីខកំប៉ុង។ឧបត្ថម្ភគ្រែដែក សម្រាប់សិក្ខាកាមសម្រាក ពេលមកហ្វឹកហាត់បំប៉ន ចំនួន ៣០០គ្រែផងដែរ។

     សម្រាប់កងពលតូចអន្តរាគមន៍លេខ ៩ ឧបត្ថម្ភថវិកាជូន២០.០០០.០០០៛- មេបញ្ញាការកងពល ១រូប ទទួលបានថវិកាចំនួន ៤០០.០០០៛ រងកងពល២២រូប ក្នុងមួយរូបៗទទួលបានថវិកាចំនួន ២០០.០០០៛ ធិការរង នាយ-នាយរងការិយាល័យ មេបញ្ញាការ មេបញ្ជាការរង វរសេនាតូច៦០៦នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ១០០.០០០៛- នាយទាហាន និងពលទាហាន ៨៨០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕

ដោយ ៖ សំរិត


ចែករំលែក៖