ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនលោក លោកស្រីជា អភិបាល បណ្ណាធិការ ឬម្ចាស់សហគ្រាស និងធនាគារពាណិជ្ជដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាធារណជនជ្រាបថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារបានបង្កើតឱ្យមានមុខងារ Pre-Payment ដើម្បីឱ្យអ្នកជាប់ពន្ធទាំងអស់អាចបំពេញជាទម្រង់ Pre-Payment ដែលជានីតិវិធីមានច្រើនរំហូរ។ ក្នុងគោលបំណងផ្តល់ភាពងាយស្រួល និងស្របតាមទំនើបកម្មនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន អគ្គនាយកដ្ឋានពន្ធដារបាន បង្កើតប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (e-Paymert System) ដោយពុំចាំបាច់ត្រូវមានមុខងារ Pre-Payment ទៀតឡើយ។ ដូច្នេះអគ្គនាយកដ្ឋានពន្ធដារសម្រេចបញ្ឈប់ឱ្យដំណើរការមុខងារ Pre-Payment ក្នុងប្រព័ន្ធគ្រប់គ្រង បង់ប្រាក់ពន្ធតាមអនឡាញ។ ករណី លោក លោកស្រីជាអភិបាល បណ្ណាធិការ ឬម្ចាស់សហគ្រាសដែលមិនទាន់យល់ច្បាស់ អំពីនីតិវិធីនៃការបង់ប្រាក់ពន្ធតាមអនឡាញ សូមទស្សនាវីដេអូណែនាំ អំពីរបៀបបង់ប្រាក់ពន្ធតាមអនឡាញ តាមរយៈ តំណភ្ជាប់ QR Code ខាងក្រោម។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រីជាអភិបាល បណ្ណាធិការ ឬម្ចាស់សហគ្រាស និង ធនាគារពាណិជ្ជដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទូរស័ព្ទមក GDT Call Center 1277 ឬចូលជជែកសួរក្នុង GDT Le Chat ដែលអាចទាញយកកម្មវិធីទូរស័ព្ទដៃចេញពី App Store សម្រាប់ iOS ឬ Play Store សម្រាប់ Android ឬតាមរយៈ Telegram Channel ព័ត៌មានពន្ធដារកម្ពុជា (https://t.me/gotcambodianews)៕
ដោយ ៖ សិលា