ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីជូនដំណឹង ស្ដីពីការបើកការធ្វើចរាចរណ៍ឡើងវិញ លើផ្លូវជាតិលេខ៣ ត្រង់គីឡូម៉ែត្រលេខ ៤៧ និង ៤៨ ចំពោះរថយន្តធុនតូច និងលក្ខណៈគ្រួសារ

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា ដោយសារស្ថានភាពទឹកភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើឱ្យទឹកហូរកាត់ផ្លូវជាតិលេខ៣ នៅចន្លោះគីឡូម៉ែត្រលេខ៤៧ និង៤៨ ចំណុចភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ។​ នេះបេីយោង​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ​ បានឱ្យដឹងនៅយប់ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២២៣។ 

រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ​ បានបញ្ជាក់ថា​ ដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបញ្ចៀសបាននូវការកកស្ទះ ចរាចរណ៍ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនដែលជាម្ចាស់ រថយន្តធន់តូច និងលក្ខណៈគ្រួសារអាចធ្វើដំណើរឆ្លងកាត់ទៅបាន ដោយឡែកសម្រាប់រថយន្តដឹកជញ្ជូនធន់ធំ ឬដឹកទំនិញធន់ធំ ដែលមានបំណងធ្វើដំណើរទៅខេត្តកំពត ឬរាជធានីភ្នំពេញ ត្រង់ចំណុចខាងលើ សូមបញ្ចៀស ចរាចរណ៍តាមផ្លូវជាតិលេខ៤១ ឬផ្លូវជាតិលេខ២ វិញជាបណ្តោះអាសន្ន។

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន៕

ដោយ​៖ សហការី​


ចែករំលែក៖