ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣០នាក់​ ក្នុងបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១៦ តុលា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៣០ នាក់(ស្រី ០១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១២ករណី ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែតុលាម្សិលមិញនេះ​។​ ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងចំណោមជនសង្ស័យចំនួន ៣០នាក់ រួមមាន៖​ រក្សាទុក ដឹកជញ្ជូន ៧ករណី ឃាត់ខ្លួន ១១នាក់(ស្រី ០នាក់),បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ខ្លួន ២នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ៤ករណី ឃាត់ខ្លួន ១៧នាក់(ស្រី ១នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែតុលា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ៤,៤៥ក្រាម និង៣៩កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ០៨អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាលជាតិទាំង ០៨អង្គភាព

១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ខ្លួន ១នាក់ ចាប់យកIce ២កញ្ចប់តូច។

២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ខ្លួន ៣នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ខ្លួន ២នាក់ ចាប់យកIce ៣,៩៥ក្រាម។

៣ / កំពង់ឆ្នាំង៖ អនុវត្តន៍ដីកា ១ករណី ចាប់ខ្លួន ១នាក់។

៤ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ២០កញ្ចប់តូច។

៥ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ខ្លួន ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យក Ice ០,១៨ក្រាម។

៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ខ្លួន ១៤នាក់ ស្រី ១នាក់។

៧ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ខ្លួន ២នាក់ ចាប់យកIce ០,៣២ក្រាម។

៨ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ខ្លួន ១នាក់ ចាប់យកIce ១៧កញ្ចប់តូច៕

ដោយ​៖ សហការី​


ចែករំលែក៖