ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបបទល្មើសនេសាទខុសច្បាប់ប្រភេទស្បៃមុងចំនួន០៥កន្លែងនិងលែងកូនត្រីចម្រុះជាង២០០គីឡូក្រាម

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាប៉ុនបានបន្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ប្រភេទស្បៃមុងចំនួន០៥កន្លែង នៅក្នុងភូមិសាស្ត្រឃុំតាប៉ុន ស្រុកសង្កែ នៃខេត្តបាត់ដំបង។

នៅក្នុងយុទ្ធនាការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះដែរបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅទីតាំង០៥ផ្សេងគ្នា ត្រង់ចំណុចអូរតាហើរ ក្នុងភូមិសាស្ត្រ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានកាប់បំផ្លាញស្បៃមុងក្រឡាញឹករាប់សិបម៉ែត្រ និងលែងកូនត្រីចម្រុះជាង ២០០គីឡូក្រាមផងដែរ។

ជាមួយយុទ្ធនាការខាងលើនេះដែរ ប្រជានេសាទរស់នៅក្នុងភូមិសាស្ត្រខាងលើក៏បានសាទរនិងអបអរយ៉ាងក្រៃលែងចំពោះចំណាត់ការចុះបង្ក្រាបរបស់សមត្ថកិច្ច ហើយពួកគាត់សំណូមពរឲ្យបន្តចុះបង្ក្រាបដូចភ្លៀងរលឹមដើម្បីឲ្យត្រីសំបូរឡើងវិញ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖