ព័ត៌មានទាន់ហេតុការណ៍៖

សូមបង្កេីនការប្រុងប្រយ័ត្ន​ ៖​ ជំនន់ទឹកស្ទឹងព្រែកត្នោត បានធ្វេីឱ្យមូលដ្ឋានខណ្ឌដង្កោ​ រងការប៉ះពាល់ ៦សង្កាត់ ស្មើ១៧ភូមិ និង៣១៦ខ្នងផ្ទះ​ បេីគិតត្រឹមព្រឹកថ្ងៃទី១៩តុលានេះ!

ចែករំលែក៖

ភ្នំពេញ​ ៖​ ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត គិតត្រឹមព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បានបណ្តាលឲ្យរងផលប៉ះពាល់ចំនួន ៦សង្កាត់ ស្មេី១៧ភូមិ​ និង៣១៦ខ្នងផ្ទះ​ ។ នេះបេីយោងតាមប្រភពព័ត៌មានពីអាជ្ញាធរខណ្ឌដង្កោ​ បានបញ្ចាក់ប្រាប់ដល់ក្រុមការងារកាសែតនគរវត្ត​ ប្រចាំមូលដ្ឋាននាព្រឹកថ្ងៃទី១៩​ តុលា​ ២០២៣ដដែល។ 

    គួរបញ្ជាក់ថា​ សង្កាត់ដែលរងផលប៉ះពាល់រួមមា​ន​ ៖​ ទី១-សង្កាត់គងនយ ៖ ចំនួន ០៣ភូមិ, ចំនួនខ្នងផ្ទះ៤៥, ចំនួនគ្រួសារ៥២, មនុស្ស២៤៦នាក់ និង ផ្លូវចំនួន០១ខ្សែ ។ ទី២-សង្កាត់ស្ពានថ្មី ៖ ចំនួន០៤ភូមិ ចំនួនខ្នងផ្ទះ៣៣ ចំនួនគ្រួសារ៣៣ និង មនុស្សចំនួន១៥១នាក់ ។

ទី៣-សង្កាត់សាក់សំពៅ ៖ ចំនួន០៧ភូមិ, ចំនួនខ្នងផ្ទះ ១៦២ ចំនួនគ្រួសារ ១៦២, ចំនួនមនុស្ស ៥១២នាក់ ។

ទី៤-សង្កាត់ដង្កោ ៖ ចំនួន០១ភូមិ, ចំនួនខ្នងផ្ទះ ០៩, ចំនួនគ្រួសារ០៩,ចំនួនមនុស្ស៣០នាក់ ។

ទី៥-សង្កាត់ព្រៃស ៖ ចំនួន០១ភូមិ, ចំនួនខ្នងផ្ទះ១៩, ចំនួនគ្រួសារ២១, ចំនួនមនុស្ស៦១នាក់ ។

និងទី៦-សង្កាត់ទៀន ៖ ចំនួន០១ភូមិ,ចំនួនខ្នងផ្ទះ៤៨,ចំនួនគ្រួសារ៥៩,មនុស្សចំនួន១៣៨នាក់ និង ផ្លូវចំនួន០១ខ្សែ ។

សរុបទាំង ០៦សង្កាត់ ស្មើ ១៧ភូមិ, ចំនួនខ្នងផ្ទះ៣១៦, ចំនួនគ្រួសារ៣៣៦ ,មនុស្សចំនួន ១១៤៦នាក់ និងផ្លូវចំនួន០២ខ្សែ។ 

    ជាមួយគ្នានោះ​ អាជ្ញាធរខណ្ឌដង្កោ​ មានទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រេីនបានចុះទៅពិនិត្យ​ និងជួយដឹកជញ្ចូនសម្ភារៈសំខាន់ៗរបស់ប្រជាពលរដ្ឋមកទីទួលមានសុវត្តិភាពផងដែរ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖