ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ ព្រឹកនេះ ក្រុមអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា នឹងចាប់ផ្តើមការប្រកួត នៅក្នុងកម្មវិធីការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ASIAN Para Games លើកទី៤ នៅទីក្រុងហាន់ចូវ ប្រទេសចិន

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹកនេះ ក្រុមអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា នឹងចាប់ផ្តើមការប្រកួត នៅក្នុងកម្មវិធីការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ASIAN Para Games លើកទី៤ នៅទីក្រុងហាន់ចូវ ប្រទេសចិន។ នេះជាបញ្ជាក់ពីលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណះ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ 

លោករដ្ឋមន្ត្រីបានបន្តថា ៖ ក្នុងនាមខ្លួនខ្ញុំ និងសហការី នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សូមជូនពរដល់អត្តពលិកទាំងអស់ទទួលបានជោគជ័យលើបេសកកម្មតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា។ 

លោកថា, សូមអរគុណគ្រូបង្វឹក ក្រុមការងារ និងអត្តពលិកទាំងអស់សម្រាប់ការខិតខំប្រឹងប្រែងកន្លងមក ទាំងការសម្របសម្រួលការងារ ការបង្វឹកបង្រៀន ក៏ដូចជាការប្រឹងប្រែងហ្វឹកហាត់ក្នុងគោលដៅដើម្បីទទួលបានលទ្ធផលល្អ។ ទោះបីជាលទ្ធផលនៃការប្រកួតយ៉ាងណាក៏ដោយ សូមចងចាំថា អ្នកទាំងអស់គ្នាដែលជាអត្តពលិកទាំងអស់តែងតែមានប្រជាជនកម្ពុជា នៅជាមួយគ្នាគាំទ្រ បង្ហាញភាសាបេះដូងសម្រាប់កម្ពុជា និងលើកទឹកចិត្តគ្រប់ពេលវេលាក្នុងស្មារតីលើសពីការប្រកួត  #BeyondTheGames។ 

កម្ពុជា បានបញ្ជូន ប្រតិភូ និងអត្តពលិកកីឡាជនពិការកម្ពុជា ៦ប្រភេទកីឡា ដោយក្នុងនោះ កីឡាប្រភេទជាក្រុមមានចំនួន២ គឺក្រុមបាល់ទះអង្គុយ បុរស៨នាក់ និងកីឡាបាល់បោះជិះរទេះនារី ១២នាក់ និង ប្រភេទកីឡា៤ ប្រភេទផ្សេងទៀត អត្តពលិកម្នាក់ៗ ចូលរួមក្នុងកម្មវិធីការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ASIAN Para Games លើកទី៤ នៅទីក្រុងហាន់ចូវ ប្រទេសចិន ៕

ដោយ ៖ សហការី


ចែករំលែក៖