អាថ៌កំបាំងមួយក្នុងចំណោមអាថ៌កំបាំងដែលរក្សាបានល្អបំផុតរបស់ពិភពលោកគឺថា អុីស្រាអែលមានអាវុធនុយក្លេអ៊ែរ សំណួរគឺថាតើពួកគេនឹងពិចារណាប្រើប្រាស់វាឬអត់?
អាវុធនុយក្លេអ៊ែរគឺជាយុទ្ធសាស្ត្ររបស់អុីស្រាអែលក្នុងការរារាំងប្រទេសអារ៉ាប់ដែលជាអរិភាព។ថាតើទីក្រុង Tel Aviv នឹងប្រើប្រាស់វានៅពេលដែលជម្លោះកើនឡើងឬអត់ គឺជាបញ្ហាដែលទាក់ទាញការយកចិត្តទុកដាក់ច្រើន។
អ្នកជំនាញ និងមន្ត្រីជុំវិញពិភពលោកបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ ខណៈដែលកងកម្លាំងការពារអុីស្រាអែល (IDF) ត្រៀមវាយប្រហារតំបន់ហ្គាហ្សាស្ទ្រីប។ តួអង្គក្នុងតំបន់ រួមទាំងអុីរ៉ង់បានដាក់លក្ខខណ្ឌច្បាស់លាស់សម្រាប់ការអន្តរាគមន៍របស់ពួកគេនៅក្នុងជម្លោះ។
តើអុីរ៉ង់ទំនងជាធ្វើសកម្មភាពយ៉ាងណា? ហើយអុីស្រាអែលនឹងមានប្រតិកម្មយ៉ាងណា?
បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលដោយក្រុមហាម៉ាស់ សហរដ្ឋអាមេរិក និងអុីស្រាអែលទាំងពីរបានប្រកាសថា ពួកគេមិនបានឃើញភស្តុតាងផ្ទាល់នៃការជាប់ពាក់ព័ន្ធរបស់អុីរ៉ង់នោះទេ។ ដោយមើលឃើញពីមហិច្ឆតារបស់ទីក្រុងតេអេរ៉ង់ និងប្រវត្តិនៃការផ្ទេរអាវុធ នេះហាក់ដូចជាមិនទំនងទាល់តែសោះ។
នៅថ្ងៃទី 9 ខែតុលា មន្ត្រីអុីរ៉ង់បានព្រមានអំពី “ការឆ្លើយតបដ៏សាហាវ” ប្រសិនបើអុីស្រាអែលវាយប្រហារ។ ការវាយប្រហាររបស់អុីស្រាអែលលើអុីរ៉ង់មិនធ្លាប់មានពីមុនមកទេ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ Tel Aviv ត្រូវបានចោទប្រកាន់ពីបទធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ការវាយប្រហារតាមអុីនធឺណិត និងការធ្វើឃាតនៅក្នុងប្រទេសអុីរ៉ង់។
ទោះបីជាអុីស្រាអែលមិនដែលបានធ្វើការវាយប្រហារតាមអាកាសដោយផ្ទាល់ដូចការបំផ្លាញម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរនៅអុីរ៉ាក់ក្នុងឆ្នាំ 1981 ក៏ដោយ ក៏វាបានកំណត់គោលដៅម្តងហើយម្តងទៀតចំពោះ អុីរ៉ង់នៅក្នុងប្រទេសស៊ីរីនៅពេលដែលខ្លួនបានកំណត់ថានេះគឺជាការគំរាមកំហែងដ៏ធំបំផុត។
ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ អុីរ៉ង់បានបង្កើនឥទ្ធិពលរបស់ខ្លួននៅមជ្ឈិមបូព៌ាតាមរយៈការផ្តល់មូលនិធិ និងផ្តល់អំណាចដល់ក្រុមសកម្មប្រយុទ្ធអ៊ិស្លាមនៅទូទាំងតំបន់។
នៅក្នុងប្រទេសអុ៏រ៉ាក់ ស៊ីរី លីបង់ យេម៉ែន និងតំបន់ហ្គាហ្សាស្ទ្រីប អុីរ៉ង់បានផ្តល់ជំនួយដល់ក្រុមដូចជាអង្គការ Badr, Hezbollah, Hamas និងក្រុម Houthi ។
ក្រុមទាំងនេះមានអំណាចខ្លាំង ថែមទាំងមានភាពស្របច្បាប់គ្រប់គ្រាន់ដើម្បីក្លាយជាផ្នែកមួយនៃរដ្ឋាភិបាលលីបង់៕ ដោយ៖ ធីរីណា
រូបថត៖ GD&TD