ការប្រកួតនៅក្របខ័ណ្ឌអង់គ្លេស Championship កាលពីថ្ងៃសុក្ររវាងក្រុម Rotherham និងក្រុម Ipswich ត្រូវបានពន្យារពេលបន្ទាប់ពីតំបន់Storm Babet មានការជន់លិចបណ្តាលឱ្យមានទឹកជំនន់នៅកីឡដ្ឋាននេះ។ទន្លេ River Don ដែលនៅជាប់នឹងកីឡដ្ឋាន New York បានបាក់ច្រាំងកាលពីរសៀលថ្ងៃសុក្រ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង។
ក្លិប Rotherham បានប្រកាសថា ទីលានប្រកួតនៅតែអាចលេងបាន ប៉ុន្តែពួកគេនៅតែគ្មានជម្រើស ក្រៅពីការពន្យារពេលការប្រកួតនោះទេ។ការសម្រេចចិត្តដើម្បីបិទប្រកួតត្រូវបានប្រកាសមុនពេលការប្រកួត៣ម៉ោងត្រូវបានកំណត់ពេលចាប់ផ្តើម។
ក្លិបប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា “ពួកយើងពិតជាមានការខកចិត្តចំពោះអ្នកគាំទ្រដោយសារតែការចូលរួម។ បន្ទាប់ពី River Don បានបាក់ច្រាំងទន្លេ ការពិភាក្សាជាបន្ទាន់រវាងអ្នកតំណាងមកពីក្រុមប្រឹក្សាសុវត្ថិភាព/ក្រុមប្រឹក្សាក្រុង Rotherham Metropolitan Borough ប៉ូលីស South Yorkshire និងបុគ្គលិកសុវត្ថិភាពក្លិប និង EFL ត្រូវបានធ្វើឡើងដោយមានការសន្និដ្ឋានដោយគិតពីលក្ខខណ្ឌអាកាសធាតុ និងឥទ្ធិពលជាបន្តបន្ទាប់របស់ពួកគេទៅលើតំបន់ជុំវិញដែលការពារការគ្រោះថ្នាក់ដល់អ្នកគាំទ្រ”។
សេចក្តីថ្លែងការណ៍បានបន្តថា “នេះគួបផ្សំនឹងជំនន់ទឹកភ្លៀងបន្តបន្ទាប់ បណ្តាលឲ្យទឹកជន់លិច ហើយផ្លូវដុនត្រូវបានបិទជាសាធារណៈបានធ្វើឲ្យអាជ្ញាធរមិនមានជម្រើសអ្វីក្រៅពីផ្អាកការប្រកួត។ ពេញមួយថ្ងៃ ទីលានប្រកួតនៅតែអាចលេងបាន ប៉ុន្តែជាមួយនឹងសុវត្ថិភាពរបស់អ្នកគ្រប់គ្នាដែលចូលរួមការប្រកួតនៅកម្ពស់នៃអាទិភាពរបស់យើង ការសម្រេចចិត្តដ៏លំបាកក្នុងការពន្យារពេលការប្រកួតត្រូវបានធ្វើឡើង”។
ក្រុម Ipswich ចំណាត់ថ្នាក់លេខ២នឹងឡើងលើតារាងជាមួយនឹងជ័យជម្នះលើក្រុម Millers ដែលស្ថិតនៅបាតតារាង។ នេះគឺជាការប្រកួត EFL លើកដំបូងដែលត្រូវបានលុបចោលនៅចុងសប្តាហ៍នេះ ដោយសារលទ្ធផលនៃ Storm Babet ប៉ុន្តែការប្រកួតចំនួន៦នៅស្កុតឡែនត្រូវបានពន្យារពេលរួចហើយ។
មនុស្ស៣នាក់បានស្លាប់ ខណៈពេលដែលផ្ទះត្រូវបានជន់លិច សាលារៀនត្រូវបានបិទ ហើយផ្លូវហាយវេ និងផ្លូវរថភ្លើងបានលិចទឹក ខណៈដែលព្យុះបានវាយប្រហារចក្រភពអង់គ្លេស។ ការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់មានរហូតដល់ម៉ោង៦ព្រឹកនៅថ្ងៃសៅរ៍នេះនៅ South Yorkshire។ ការិយាល័យឧតុនិយមបានបន្តថា ភ្លៀងធ្លាក់ដល់ទៅ៦០មិល្លីម៉ែត្រទំនងជាមានសក្ដានុពលដល់ទៅ១២០មិលី្លម៉ែត្រនៅលើដីខ្ពស់ជាង ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)