ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកនូវចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖ 

១- វប្បធម៌របស់បក្សប្រឆាំងនៅកម្ពុជា មិនគិតខិតខំកសាងគុណសម្បត្តិទេតែបែរខិតខំប្រឌិតរឿងអាក្រក់ដាក់គូប្រកួត = ដោយថាប្រើសិទ្ធិខ្លួនដែលធ្វើឲ្យប៉ះពាល់សិទ្ធិកិត្តិយសអ្នកដទៃ។

២- ដោយសារសំអាងលើសិទ្ធិខុសបែបបទខ្លួន = នាំឲ្យបក្សប្រឆាំងត្រូវទទួលចំពោះមុខច្បាប់។

៣-  ករណី សុន ឆ័យ ទទួលយកលទ្ធផលបោះឆ្នោតហើយតែបែរជាចោទគណបក្សប្រជាជនកម្ពុជាថាលួចសន្លឹកឆ្នោតដូចចោរលួចគោលួចក្របី = ត្រូវតុលាការកាត់ក្តីឲ្យសងជម្ងឺចិត្តទៅគណបក្សប្រជាជនកម្ពុជារាប់ពាន់លានរៀល។

៤- ដល់ទទួលការកាត់ក្តីឲ្យសងជម្ងឺចិត្តគេ = ស្រែកថាគេរំលោភសិទ្ធិខ្លួន ធ្វើបាបខ្លួនដោយមិនគិតថាបើកុំចោទគេទេ អត់មានការសងជម្ងឺចិត្តគេទេ?

៥- ករណី ថាច់ សេដ្ឋា មួលបង្កាច់កេរ្ត៍គណបក្សប្រជាជនកម្ពុជា និងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ័ចេញសែកអត់សាច់ប្រាក់ = ដល់តុលាការកាត់ទោស ស្រាប់តែស្រែកថាជារឿងនយោបាយ?

៦- ករណី សុន ឆ័យ និង ថាច់ សេដ្ឋា កើតឡើងពីអំពើប្រព្រឹត្តរបស់សាមុីជនទាំង២នាក់នេះ = ប្រើសិទ្ធិខ្លួនរំលោភលើសិទ្ធិអ្នកដទៃដែលប្តឹងការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូរផ្ទាល់របស់ខ្លួន។

៧- តុលាការមិនមែនជាសត្រូវរបស់ សុន ឆ័យ និង ថា ច់ សេដ្ឋាទេ = តែការកាត់ក្តីផ្អែកលើអង្គហេតុនិងអង្គច្បាប់។

៨- ជារឿងធម្មតានៅពេលតុលាការកាត់ឲ្យឈ្នះក្តីស្រែកថាតុលាការយុត្តិធម៌ = នៅពេលជាប់ទោសប្ញចាញ់ក្តីស្រែកថាតុលាការអយុត្តិធម៌ ។

៩- អំពើប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ = មិនមែនជារឿងនយោបាយទេ។

១០- អ្នកនយោបាយដែលប្រព្រឹត្តល្មើសច្បាប់ = ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចពលរដ្ឋទូទៅដែរ ៕

ដោយ ៖ សហការី


ចែករំលែក៖