ព័ត៌មានទាន់ហេតុការណ៍៖

សហភាពសហព័ន្ធយុវជនកម្ពុជា អបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបអនុស្សាវរីយ៍លើកទី៧០

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃនេះ កាលពី៧០ឆ្នាំមុន គឺជាថ្ងៃដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព ឯករាជ្យភាព ភាពជាម្ចាស់ទឹកដី និងភាពជាម្ចាស់នៃជោគវាសនាជាតិខ្លួនឯង។

ក្នុងឱកាសទិវាដ៏ថ្លៃថ្លានេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស សូមសម្ដែងនូវកត្តញ្ញុតាធម៌ ដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ក្នុងព្រះរាជបូជនីយកិច្ចនាំមកនូវសន្តិភាព ការផ្សះផ្សារជាតិ ភាពចម្រុងចម្រើន និងឯករាជ្យពេញលេញជូនជាតិមាតុភូមិជាទីស្នេហានៃយើង។

សូមអានខ្លឹមសារ សហភាពសហព័ន្ធយុវជនកម្ពុជា អបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបអនុស្សាវរីយ៍លើកទី៧០ ទាំងស្រុងដូចខាងក្រោម ៕

ដោយ ៖ សហការី


ចែករំលែក៖