ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច បន្តសហការជាមួយមន្ត្រីជំនាញ ចុះប្រតិបត្តិការបង្រ្កាបបទល្មេីសនេសាទ នៅក្នុងភូមិសាស្រ្តស្រុកឯកភ្នំខេត្តបាត់ដំបង ជាក់ស្ដែងដកហូតសាច់ម៉ង១០០០ម៉ែត្រ ឡុក ០៤គ្រឿង និងបង្គោល៤២០ដើម។
លោកស្នងការខេត្ត បានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការខាងលើនេះ លោកវរសេនីយ៍ឯក ភួង ចាន់តារ៉ា ស្នងការរងផែន ការងារនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច និងកម្លាំងប្រចាំការនៅស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនី
យ៍ទោ ចក់ នាង នាយរងការិយាល័យ កាលពីថ្ងៃទី០៨ ខែវិច្ឆិកាម្សិលមិញនេះ បានសហការជាមួយកម្លាំងអធិការដ្ឋានស្រុកឯកភ្នំ ដែលមានលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការ កម្លាំងយោធភូមិភាគ៥ប្រចាំទិសទន្លេសាប ចុះបង្ក្រាបបទល្មើស នេសាទ០១លើក នៅក្នុងភូមិសាស្ត្រឡូតិ៍លេខ១២ ភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ទទួលបាន លទ្ធផលគឺ៖
-*ចំណុចបឹងបី
-សាច់ម៉ងប្រវែង៤៥០ម៉ែត្រ
-ឡុកចំនួន០២គ្រឿង
-និងបង្គោលចំនួន១៧០ដើម
-*ចំណុចដំណាក់ព្រះអង្គ
-សាច់ម៉ងប្រវែង៥៥០ម៉ែត្រ
-ឡុកចំនួន០២គ្រឿង
-និងបង្គោលចំនួន២៥០ដើម។
(សរុបសាច់ម៉ង១០០០ម៉ែត្រឡុក ០៤គ្រឿងនិងបង្គោល៤២០ដើម)
ចំពោះវត្ថុតាងដែលបានរឹបអូស ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង៕
ដោយ៖ សហការី