ខេត្តពោធិ៍សាត់ ៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា ៖ សាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមុិញ បានសម្រេចឃុំខ្លួនបុរសម្នាក់ ជាបណ្តោះអាសន្ននៅពន្ធនាគារ។
យោងតាមដីកាតុលាការ បុរសនេះត្រូវបង្គាប់ដោយតុលាការឲ្យឃុំខ្លួន នៅក្រោមការពិនិត្យនៃបទ កាប់គាស់ កាប់រុនរានព្រៃ ឆ្ការ ដុតនិងឈូសឆយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ប្រព្រឹត្តនៅត្រង់ចំណុច អាងវល្លិ៍ល្មៀត ភូមិអូរសោម ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បទល្មើសដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៦២ ចំណុច១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ៕
ដោយ ៖ សហការី