ភ្នំពេញ ៖ ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ជួយព្យាបាល ក្មួយស្រី វឿន សម្បត្តិ រ័ត្នឌើន ហេង អាយុ ៨ ឆ្នាំ មានជំងឺរលាកបំពង់ក រ៉ាំរ៉ៃ បណ្តាលឱ្យសាច់បំពង់កហើមធំ ។
សូមបញ្ជាក់ថា ៖ ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ផ្នែក ត្រចៀកច្រមុះបំពង់ក នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ សហការជាមួយ មន្ទីរពេទ្យគន្ធបុប្ផា ធ្វើការវះកាត់សាច់បំពងកដែលហើមចេញ ដោយភាពជោគជ័យ ។
បច្ចុប្បន្ន សុខភាពរបស់ក្មួយស្រីបានល្អប្រសើរ និងត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ ។ ក្រុមគ្រួសាររបស់ក្មួយស្រី បានសម្តែងនូវសេចក្តីថ្លែងអំណរគុណជាអនេកចំពោះសម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលបានស្រោចស្រង់ ។
រាល់ចំណាយលើការព្យាបាលត្រូវបានជួយឧបត្ថម្ភគាំទ្រដោយមូនិធិរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាមួយការយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចមហាបវរធិបតី និងលោកស្រីបណ្ឌិត៕
ដោយ ៖ សហការី