ស្ថាប័នលីកកំពូលអង់គ្លេស Premier League បានរៀបចំឲ្យមានការបោះឆ្នោតដោយក្លិបលើបម្រាមបណ្ដោះអាសន្នលើការខ្ចីជើងកីឡាករពីក្រុមដែលស្ថិតក្រោមភាពជាម្ចាស់ក្លិបដូចគ្នា។
ការផ្លាស់ប្តូរដ៏មានសក្តានុពលក្នុងខែមករាដោយក្លិបសារិកាព្រៃ Newcastleសម្រាប់កីឡាករ Neves វ័យ២៦ឆ្នាំដែលបានចូលរួមជាមួយក្លិប Al-Hilal ក្នុងតម្លៃ៤៧លានផោនក្នុងខែមិថុនា អាចជួយបិទគម្លាតខ្សែបម្រើដែលបង្កើតឡើងដោយការហាមឃាត់រយៈពេល១០ខែរបស់កីឡាករ Sandro Tonali សម្រាប់ការបំពានច្បាប់ភ្នាល់។
ច្បាប់បណ្ដោះអាសន្ន ដែលត្រូវតែបោះឆ្នោតឱ្យដោយក្លិបចំនួន១៤ក្នុងចំណោមក្លិបទាំង២០នៅ Premier League ដែលត្រូវអនុវត្តនឹងអនុវត្តចំពោះតែកីឡាករខ្ចីជើងដែលចូលមកប៉ុណ្ណោះ មិនមែនការខ្ចីជើងកីឡាករដែលចេញនោះទេ។
ដូច្នេះវានឹងមិនមានផលប៉ះពាល់ដល់ក្លិប Brighton ក្នុងការបញ្ជូន Kaoru Mitoma ក្នុងលក្ខខណ្ឌខ្ចីជើងទៅក្លិបបែលហ្ស៊ិក Union Saint-Gilloise ដូចដែលពួកគេបានធ្វើកាលពីឆ្នាំ២០២១។ ម្ចាស់ក្លិប Brighton និងជាប្រធាននៃ Tony Bloom មានភាគហ៊ុនភាគតិចនៅក្នុងក្លិប Union SGខាងលើដែរ។
វិធានការដែលបានស្នើនឹងមានតែបណ្ដោះអាសន្នប៉ុណ្ណោះរហូតទាល់តែមានដំណោះស្រាយជាក់លាក់អាចត្រូវបានព្រមព្រៀងគ្នាក្នុងពេលវេលាសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ។
គួរបញ្ជាក់ថា ក្លិប Newcastle United ត្រូវបានគ្រប់គ្រងដោយម្ចាស់ក្លិបថ្មីដែលជាមហាសេដ្ឋីអារ៉ាប៊ីសាអ៊ូឌីត ដោយបានបន្តកាន់កាប់ក្លិបនេះមានភាពធូរស្រាលជាមួយការនាំមុខកីឡាករថ្លៃមួយចំនួន។ មហាសេដ្ឋីដែលមានភាគហ៊ុននៅក្លិបសារិកាព្រៃនេះក៏ជាម្ចាស់ក្លិប Al-Hilal នៅលីកកំពូលអារ៉ាប៊ីសាអ៊ូឌីតផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)