ខេត្តស្វាយរៀង៖ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក ជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំង១៦ឃុំ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ ការប្រើប្រាស់គ្រឿងញៀន និងចាត់វិធានការចំពោះក្មេងទំនើងនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាពបំផុត។
ការជម្រុញបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៣ក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកាឆ្នាំ២០២៣ និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋបាលស្រុករមាសហែក។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការងកងរាជអាវុធហត្ថស្រុកលោក លោកស្រី ជាមេឃុំ មេប៉ុស្ត៏រដ្ឋបាល លោកលោកស្រី ការិយាល័យអង្គភាពនានានិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតចំណុះអោយរដ្ឋបាលស្រុកផងដែរ។
មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះ លោកអភិបាលស្រុកបានថ្លែងនូវការអរគុណចំពោះ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំរបស់ រដ្ឋបាលស្រុក ឃុំ កងកម្លាំង មន្ត្រីរាជការខិតខំចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនាពេលកន្លងទៅ។
ជាមួយនេះ លោកអភិបាល ក៏បានថ្លែងនូវការអរគុណចំពោះអាជ្ញាធ ភូមិឃុំ ការិយកាល័យជំនាញ និងមន្ត្រីពាក់ព័ន្ធ ដែលខិតខំយកចិត្តទុកដាក់អនុវត្ត ដោយស្រុកសហការជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអន្តរាគមន៍ចាត់វិធានការដោះស្រាយ ទប់ស្កាត់ និងឆ្លើយតបបានយ៉ាងទាន់ពេលវេលាចំពោះករណីឆ្លងជំងឺផ្ដាសាយបក្សីនៅភូមិម្រាក់ទាប ឃុំត្រស់ និងភូមិត្រោក ឃុំអំពិល ស្រុករមាសហែក នាពេលកន្លងមក មិនឲ្យមានការឆ្លងរីករាលដាលទៅតំបន់ ភូមិសាស្ត្រ និងប្រជាពលរដ្ឋផ្សេងទៀត រហូតដល់យើងសម្រេចបានលទ្ធផលជោគជ័យ និងបិទបញ្ចប់ករណីនេះ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ។
លោកក៏បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចជាត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងស្រុកជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត។
ត្រូវបន្តតាមដានឃ្លាំមេីល និងទប់ស្កាត់ចំពោះជំងឺផ្តាសាយបក្សី បេីទោះបច្ចុប្បន្នយេីងបានដោះស្រាយជោគជ័យក៏ដោយ អាជ្ញាធរពាក់ព័ន្ធត្រូវបន្តផ្សព្វផ្សាយណែនាំវិធានការការពារដល់ប្រជាពលរដ្ឋ ក្នុងករណីមានសត្វបក្សូី ឈឺ ឬងាប់ ត្រូវចាត់វិធានការឆ្លេីយតបអោយបានទាន់ពេលវេលា។
ត្រូវបន្តខិតខំជំរុញអនុវត្តគោលនយោបាយភូមិឃុំមាន សុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ៧យ៉ាង ឱ្យមានប្រសិទ្ធភាពពិសេសបន្តជំរុញរៀបចំវេទិកា សាធារណៈនៅតាមឃុំឱ្យបានជាប់ជាប្រចាំនិងពង្រឹងចលនាប្រជាការពារឱ្យមានដំណើរការ ល្អ ព្រមទាំងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពខ្ពស់។
បន្តខិតខំជំរុញអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់ រដ្ឋាភិបាលកម្ពុជា និងផែនការអភិវឌ្ឍន៍ស្រុក កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុកត្រូវបន្តយកចិត្តទុកដាក់ពង្រឹងយន្តការនៃការគ្រប់គ្រងមន្ត្រីរាជការឱ្យបានហ្មត់ចត់ និងមាន ប្រសិទ្ធភាពអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការហាមឃាត់ ការប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់នានា។
ផ្សព្វផ្សាយអំពីជំងឺផ្តាសាយបក្សី ដែលកើតមាននៅប្រទេសវៀតណាមទប់ស្កាត់នូវជំងឺCovid-19 ប្រភេទថ្មី ( អូមីក្រុង ) តាមរយៈវិធានការ អនាម័យរបស់ក្រសួង សុខាភិបាល ៣កុំ ៣ ការពារនិងអង្គភាពពាក់ព័ន្ធត្រូវមានវិធានការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ពិសេសគ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ និងទឹកជំនន់ បន្តជំរុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចំពោះ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពនិងមិន បំពាក់កញ្ចក់មើលក្រោយ រឺ បន្តជំរុញការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការឱ្យបានឆាប់រហ័ស ទៀងទាត់ និងទាន់ពេលវេលា។
លោកបានបន្តថាក្នុងឱកាសពិធីបុណ្យអ៊ុំទូកខ្នាតអន្តរជាតិនិងទូកក្ដារ៣សន្លឹកនៅដងទន្លេវៃគោស្ថិតក្នុងក្រុងស្វាយរៀងខេត្តស្វាយរៀងដែលប្រព្រឹត្តទៅនាថ្ងៃសៅនិងអាទិត្យទី១៨និងទី១៩ខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខនេះ ហើយដើម្បីបង្កឲ្យមានភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋទស្សនា កម្សាន្ត និង អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះ ព្រះខែ និង អកអំបុក ដែលជាប្រពៃណីជាតិខ្មែរ នៅក្នុងស្រុករមាសហែករបស់យើងក៏មានទូកចំនួន២គ្រឿងដើម្បីត្រៀមប្រលងប្រណាំងដូចក្រុងស្រុកដទៃទៀតដែរនិងសូមជូនពរអោយទូករបស់យើងទទួលបានជោគនិងជ័យជំនះផងដែរ ៕
ដោយ៖ សុថាន