ព័ត៌មានទាន់ហេតុការណ៍៖

សូមប្រយ័ត្ន! នារីគ្រប់រូប​ ពេលដែលទៅបោះតង់នៅរីសតមួយកន្លែងលើភ្នំគីរីរម្យ​ ខណៈ​ប្រើបន្ទប់ទឹករួមមានមនុស្សលួចថត(មានវីដេអូ)

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ យោងតាម​រយៈ​បណ្ដាញ​សង្គម​TikTok មួយឈ្មោះ Bong Smey បានបង្ហោះថា៖​ ប្រភពព័ត៌មានពី​ Facebook ឧស្សាហ៍បោះតង់គីរីរម្យ​ នេះជារឿងដែលឈឺចាប់បំផុត កើតឡើងលើគ្រួសារខ្ញុំផ្ទាល់ គឺមានបុរសរោគចិត្តម្នាក់ត្រូវជាកូនបងស្រីម្នាក់​ លក់ម្ជូរក្នុងរីសតមួយកន្លែងនៅលេីភ្នំគីរីរម្យ ដែលបានចូលទៅសម្ងំក្នុងបន្ទប់ទឹកស្រី។ 

ប្រភពដដែលបន្តថា​ ជួយ Share ផងបងប្អូន សូមប្រយ័ត្នប្អូនៗនារីដែលទៅ បោះតង់ប្រើបន្ទប់ទឹករួម នេះជារឿងដែលឈឺចាប់បំផុត កើតឡើងលើគ្រួសារខ្ញុំផ្ទាល់ គឺមានបុរសរោគចិត្តម្នាក់ត្រូវជា កូនបងស្រីម្នាក់លក់ម្ជូរក្នុងរីសតមួយកន្លែងលើភ្នំគីរីរម្យ ដែលបានចូលទៅសម្ងំក្នុងបន្ទប់ទឹកស្រីរួចធ្វើការលួចថតប្អូនស្រីខ្ញុំ ដោយពេលនោះម៉ោង ១១យប់ ប្អូនស្រីខ្ញុំបានចូលទៅ បន្ទប់ទឹកតែម្នាក់ឯង។ កំឡុងពេលកំពុងនៅក្នុងបន្ទប់ទឹក ម្នាក់ឯង ប្អូនស្រីខ្ញុំខ្លាចខ្មោច បានមើលលើ មើលក្រោម ក៏ប្រទះឃើញគេលូកកាមេរ៉ាមកថតគាត់ តាមចន្លោះជញ្ជាំង ខាងក្រោមនៃបន្ទប់ទឹក ពេលនោះ ប្អូនស្រីខ្ញុំគាត់ភ័យណាស់ ក៏រត់ទៅប្រាប់ ខ្ញុំទាំងភ័យតក់ស្លុត ពេលមកដល់ក៏គោះទ្វារ មួយសន្ទុះ ទម្រាំបុរសម្នាក់នោះបើកទ្វារ (ពេលកំពុង គោះទ្វារប្រហែលបុរសរោគចិត្តនោះកំពុងលុបវីដេអូហើយ)ពេលបើកទ្វារមកបុរសនោះថាស្រវឹង ច្រឡំចូលខុសបន្ទប់ទឹក ហើយឱ្យឆែកទូរស័ព្ទគាត់ រួចបដិសេធថា មិនបានថត ទាំងប្អូនស្រីខ្ញុំបានឃើញផ្ទាល់ភ្នែក​។ ពេលនោះខាងម្ចាស់រីសតក៏បានហៅទៅដោះស្រាយស្ងាត់ៗ ដោយមានមេការអ្នកគ្រប់ខាងរីសតសុំខាងខ្ញុំដោះស្រាយនៅថ្ងៃស្អែក ដោយយកលេសថា ជនរោគចិត្តស្រវឹងស្រា មិនអាចនិយាយគ្នាបាននឹងសន្យាទៅលើការបែកធ្លាយវីដេអូដែលបានថត ករណីបែបធ្លាយនឹងទទួលខុសត្រូវ ដោយខាងរីសតផ្ទាល់។ 

ប្រភពដដែលបន្តថា​ លុះស្អែកឡើងរង់ចាំការដោះស្រាយ ជនរោគចិត្ត នោះនៅតែមិនដឹងកំហុស និងប្រកែកថា មិនបានថត នឹងមិនបានសូម្បីនិយាយពាក្យសុំទោសទៅកាន់ប្អូនស្រី អីមួយមាត់! សូមបងប្អូនជួយពិចារណាផង គ្រួសារខាងខ្ញុំស្លូត ពេកហើយ មិនសូម្បីប្តឹងប៉ូលីសដោយសារអាណិតម្តាយ នឹង មិនចង់វែងឆ្ងាយ បានត្រឹមទទួលរឿងឈឺចាប់ត្រលប់មកផ្ទះវិញ! ខាងក្រុមគ្រួសារខ្ញុំគ្មានចង់បានអីទេ​ គ្រាន់ចង់ឱ្យបុគ្គលម្នាក់នោះចេះដឹងកំហុស នឹងធ្វើការសុំទោសឱ្យប្អូនស្រីខ្ញុំស្ងប់ចិត្តតែប៉ុណ្ណោះ!

នេះជាមេរៀនមួយមិនគួរទៅបន្ទប់ទឹកពេលយប់ស្ងាត់តែឯងទេគួរតែមានមិត្តភក្តិឬបងប្អូនទៅជាមួយ ជៀសវាងជនរោគ ចិត្តអាចធ្វើរឿងមិនគប្បី!​ សូមបញ្ជាក់ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ​២០២៣នេះថ្មីៗ នៅរីសតមួយកន្លែង !

គួរបញ្ជាក់ថា​ បេីយេីងសិក្សា​ពីយុវជន​ដែលបាន​ប្រព្រឹត្តិ​នូវ​អំពើ​មិន​គម្បី​(មានន័យថា​)លួចថតក្មេងស្រី​ ដែលបានទៅបត់ជេីង​ពាក់ព័ន្ធ​និង​កេរ្តិ៍​ខ្មាស​ និង​សីលធម៌​ គឺមានវ័យនៅក្មេងនៅឡេីយទេ​ ហេតុ​អ្វីបានជាធ្វេីរឿង​អ​សីលធម៌​បែបនេះ​ ដែល​សង្គម​កំពុង​ស្អប់ខ្ពើម​បំផុត​ នេះក៏ជា​បទល្មើស​មួយផងដែរ​ ម៉្យាងវិញទៀត​មុខមាត់​សាច់ឈាមសមជាកូនអ្នកដែលត្រឹមត្រូវ​ អ្នកដែលរៀនចេះដឹង​ខ្ពង់ខ្ពស់​ បែរជាមក​ប្រព្រឹត្តិ​អំពើ​ថោក​ទាប​បំផុត​ ចំណុច​នេះហេីយដែលធ្វេីឱ្យយុវជន​មួយចំនួន​តូច​ត្រូវ​បានបាត់បង់​សីលធម៌​ តាមរយៈ​ការធ្វេស​ប្រហែស​ ក៏ដូចជា​ខ្វះការ​អប់រំ​ពី​អាណាព្យាបាល​ និងមួយចំនួនទៀត​ ដោយសារតែសង្គម​មិត្តភ័ក្ដិ​មានការ​អូសទាញ​។ ហេីយចំណុចនេះ​ នៅពេលដែលគេបាន​ប្រព្រឹត្តិ​នូវ​អំពើ​នេះ​ តេីគោល​បំណង​របស់​គេ​អាចយករូបភាពទាំងនេះ​ទៅ​ចែកចាយ​ ឫមួយយ៉ាងណា? ដូច្នេះ​សមត្ថកិច្ច​ត្រូវ​តែមាន​វិធានការ​ជា​បន្ទាន់ទៅតាមនីតិវិធីច្បាប់​ ហេីយ​បេីគិតចាប់ពីថ្ងៃទី១១​ ខែវិច្ឆិកា​ រហូត​មកទល់​ពេលនេះថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ តាមជំនាញ​មន្រ្តី​នគរបាល​យុត្តិធម៌​ មានសិទ្ធឃាត់ខ្លួន​ជនសង្ស័យ​ ព្រោះវាជាបទ​ល្មើស​ជាក់ស្ដែង​។ ដូច្នេះបទល្មេីលនេះ​ គឺ​មានរយៈពេល​មួយ​សប្ដាហ៍​ ចឹងគឺត្រូវតែឃាត់ខ្លួន​បញ្ជូនទៅកាន់​តុលាការ​ ដើម្បី​ផ្តន្តាទោសតាមច្បាប់​ ម៉្យាងវិញទៀត​ ក្មេង​ស្រី​រងគ្រោះ​ កំពុង​នៅវ័យស្រឡាញ់ខ្លួន​បាន​ស្រែក​ត្រហ៊ោយំ​យ៉ាង​ខ្លោចផ្សា​បំផុត​៕

ដោយ៖ សិលា


ចែករំលែក៖