ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយបានលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖

១- នៅជុំវិញខ្លួនយើងប្រកបដោយមច្ឆាទិដ្ឋិ = ក្រែងយើងខុសគេទេដឹងបានជាមើលគេឃើញមិនល្អដូចយើង? 

២-   នៅក្នុងសង្គមប្រជាធិបតេយ្យ = គេយកមតិភាគច្រើនជាមតិល្អជាមតិភាគតិច។

៣- ការយល់ឃើញជាបុគ្គលមិនប្រាកដជាសុទ្ធតែត្រូវនិងល្អទាំងអស់ទេ = បញ្ហាសំខាន់គេត្រូវពិនិត្យការយល់ឃើញពីមតិភាគច្រើន?

៤- មតិភាគច្រើនជាមតិត្រឹមត្រូវភាគច្រើន = គ្របដណ្តប់លើមតិភាគតិច។

៥- ទណ្ឌិតមេឧទ្ទាមក្រៅអត់មានជួយសង្គ្រោនរណាបានទេ = ព្រោះជននេះជួយតែខ្លួនឯងមិនរួចផង?

៦-  ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់អត់មានបានបម្រើនរណាទេ = មានតែដើរបោកប្រាស់យកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន?

៧- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់អត់មានការពារនរណាទេ = មានតែរត់ប្រាស់អាយុយករួចខ្លួនទៅដេកសោយសុខតែខ្លួនឯងនិងប្រពន្ធខ្លួនសំងំយកសុខខ្លួនឯង?

៨- ស្ថិតនៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កម្ពុជាធានាបានសន្តិភាព ស្ថិរភាពនយោបាយនិងប្រជាជនបានសេចក្តីសុខ = មិនដូចពាក្យដែលទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិនិយាយថាកម្ពុជាមានហានីភ័យនោះទេ?

៩- មានតែក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេដែលមាននយោបាយចង់ឲ្យកម្ពុជាជួបសង្គ្រាម = និងប្រជាជនជួបហានីភ័យ។

១០- ដោយសារមិនគោរពច្បាប់នឹងហើយទើបក្រុមឧទ្ទាមក្រៅច្បាប់ត្រូវផាត់ចេញពីសង្គមកម្ពុជា = ហើយដាក់ឲ្យនៅក្រៅច្បាប់និងបដិសេធពីសង្គមកម្ពុជា? ៕

ដោយ ៖ សហការី


ចែករំលែក៖