ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងសាកល្បងម៉ាស៊ីនឥន្ធនៈរឹងសម្រាប់មីស៊ីលផ្លោង

ចែករំលែក៖

កូរ៉េខាងជើងបានបង្កើតនិងសាកល្បងប្រភេទថ្មីនៃម៉ាស៊ីនឥន្ធនៈរឹងដែលមានកម្លាំងខ្លាំងសម្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) បានផ្សាយនៅថ្ងៃទី 14 ខែវិច្ឆិកាថា ការសាកល្បងដំបូងនៃម៉ាស៊ីននៅក្នុងដំណាក់កាលទី 1 និងដំណាក់កាលទី 2 បានធ្វើឡើងនៅថ្ងៃទី 11 និង 14 ខែវិច្ឆិកា។
សារព័ត៌មាន KCNA បាននិយាយថា “កូរ៉េខាងជើងបានបង្កើតម៉ាស៊ីនឥន្ធនៈរឹងប្រភេទថ្មីសម្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម (IRBM)។ ចលនានេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍប្រព័ន្ធមីស៊ីលផ្លោងប្រភេទថ្មី” ។ តាមសារព័ត៌មាន KCNA “កូរ៉េខាងជើងបានបង្កើតម៉ាស៊ីនឥន្ធនៈរឹងថ្មីសម្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម (IRBM)។

យោងតាម KCNA ការធ្វើតេស្តនេះមានគោលបំណងវាយតម្លៃប៉ារ៉ាម៉ែត្របច្ចេកទេសនៃម៉ាស៊ីនឥន្ធនៈរឹងសម្រាប់កាំជ្រួចផ្លោងរយៈចម្ងាយមធ្យម (IRBM) ហើយបាននិយាយថា ការសាកល្បងគឺ “ជោគជ័យ” ដែលធានា “ភាពជឿជាក់និងស្ថិរភាព” នៃម៉ាស៊ីន។
អគ្គនាយកដ្ឋានកាំជ្រួចកូរ៉េខាងជើង យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍមីស៊ីល IRBM ។ ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថា ការសាកល្បងចុងក្រោយនេះ គឺជា “ដំណើរការដ៏សំខាន់មួយក្នុងការពង្រឹងបន្ថែមទៀតនូវសមត្ថភាពវាយប្រហារជាយុទ្ធសាស្ត្រ” របស់កងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង ក្នុងបរិបទនៃបរិយាកាសសន្តិសុខមិនស្ថិតស្ថេរ និងស្ថានភាពយោធា។
កាលពីខែមេសា ទីក្រុងព្យុងយ៉ាងបានប្រកាសពីការសាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងអន្តរទ្វីបដែលមានឥន្ធនៈរឹងជាលើកដំបូងរបស់ខ្លួនគឺ Hwasong-18 ។ ប្រទេសកូរ៉េខាងជើងបានពណ៌នាព្រឹត្តិការណ៍នេះថា ជារបកគំហើញដ៏សំខាន់មួយក្នុងការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន៕ ដោយ៖ ធីរីណា

រូប​ថត​៖ YONHAP NEWS


ចែករំលែក៖