ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពលួច ម៉ាសុីនត្រជាក់

ចែករំលែក៖

     ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពលួចយកម៉ាសុីនត្រជាក់គេត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួននៅថ្ងៃទី១៦ ខែ​វិច្ឆិកាឆ្នាំ២០២៣​ វេលាម៉ោង៩:០០នាទី​ នៅចំណុចផ្លូវលេខ១៩២៨​ ភូមិ​កោះអណ្តែត​ សង្កាត់ទួលសង្កែទី២​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។ 

​    ជនរងគ្រោះឈ្មោះ​ អ៊ុក​ សោភ័ណ្ឌ ភេទ​ ប្រុស​ អាយុ​៣២ឆ្នាំ ស្នាក់នៅ​ភូមិ​បឹងឈូក​ សង្កាត់​គីឡូម៉ែត្រលេខ៦​ ខណ្ឌ​ឫស្សីកែវ​ រាជធានីភ្នំពេញ​ ។

​    ចំណែកជនសង្ស័យឈ្មោះ​ សុខ​ សំបូរ​ ភេទ​ប្រុស​ អាយុ៤០ឆ្នាំ​ ស្នាក់នៅបន្ទប់ជួល​ក្នុងភូមិទួលគោក​ សង្កាត់​បឹងកក់ទី១​ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ​   (ឃាត់ខ្លួនបាន)។

សម្ភារៈបាត់បង់រួមមាន​៖ ក្បាលម៉ាសុីនត្រជាក់ចំនួន៣​ និងកន្ទុយចំនួន៣។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា កាលពីថ្ងៃទី០៨​ខែ​ វិច្ឆិកា​ ឆ្នាំ​២០២​៣វេលាម៉ោង​ ២០:០០​នាទី​ មាន​ជនមិនស្គាល់អត្តសញ្ញាណបានធ្វេីសកម្មចូលលួចយកម៉ាសុីនត្រជាក់​នៅចំណុងផ្លូវលេខ១៩២៨​ ភូមិកោះអណ្តែង​ សង្កាត់ទួលសង្កែទី២​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ រួចរត់គេចខ្លួនបាត់ទៅ​។ក្រោយពីបានទទួលពាក្យបណ្តឹងមក ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ក៏បានរាយការណ៍មកផ្នែកជំនាញខណ្ទ។ តាមការស្រាវជ្រាវតាមកាមេរ៉ាសុវត្តិភាពជំនាញកំណត់មុខសញ្ញាបានក៏ធ្វើការឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី​ ១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ វេលាម៉ោង​ ៩:០០នាទី ដេីម្បីយកមកធ្វេីការកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ជីណា


ចែករំលែក៖