ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហាធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យពលរដ្ឋខ្មែរគាំទ្រផលិតផលខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យពលរដ្ឋខ្មែរគាំទ្រផលិតផលខ្មែរ ជាពិសេសផលិតផលកសិកម្មដែលប្រជាកសិករខ្មែរបានដាំក្នុងស្រុកឱ្យបានច្រើនដើម្បីធានាការផ្គត់ផ្គង់ និងមានទីផ្សារ។

ក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»នាព្រឹកថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «អតិថិជន គឺជាអ្នកដែលកំណត់ទាំងក្នុង និងក្រៅប្រទេស បើផលិតហើយអត់មានទីផ្សារលក់ យើងពិបាក អញ្ចឹងសម្រាប់កម្ពុជាយើង ខ្ញុំសុំឲ្យបងប្អូនប្រជាពលរដ្ឋយើង ជួយគាំទ្រទៅដល់ផលិតផលកសិកម្ម ផលិតផលក្នុងស្រុករបស់យើង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យផ្នែកពាក់ព័ន្ធទាំងអស់សហការគ្នា ចូលរួមអភិវឌ្ឍ និងលើកកម្ពស់លើវិស័យកសិកម្មផ្ទៃក្នុងកម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់ និងពិភពលោក។

សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តខិតខំពង្រីកពីកសិកម្មជាលក្ខណៈគ្រួសារឲ្យក្លាយទៅជាកសិកម្មទំនើប និងកសិ-ឧស្សាហកម្មនៅក្នុងប្រទេសដើម្បីលើកកម្ពស់ជីវិភាពរបស់កសិករឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយជាច្រើនទាក់ទង នឹងការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែល្អ និងគ្រប់ស្តង់ដារ ខណៈគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំង ដោយគោលនយោបាយ ទាំងពីរនេះ គធ្វើ យ៉ាងណា បង្កើន នូវ សក្តានុពល ផ្នែកសិកម្មរបស់កម្ពុជា ឲ្យកាន់តែល្អប្រសើរ បន្ថែម ទៀត ដើម្បី ផល ប្រយោជន៍ ប្រជាជន និងប្រទេសជាតិទាំងមូល។

ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគោលនយោបាយអាទិភាពទី៥ និងទី៦ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភានេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានប្រកាស អបអរសាទ រចំពោះ កម្ពុជាក្នុងរយៈពេល១០ឆ្នាំមកនេះ ក្រោយបាន ចូល រួម ប្រកួត ប្រជែង គុណភាព អង្ករ ល្អលើ ពិភពលោកនោះ គឺអង្កររបស់កម្ពុជាបាន ទទួល ចំណាប់ ថ្នាក់ ជា អង្ករ ល្អ បំផុត នៅ លើពិ ភពលោកចំនួន៥លើកជាប់ៗគ្នា ហើយសម្តេចជំរុញឲ្យមន្រ្តីពាក់ព័ន្ធរក្សាការពារ និង ខិត ខំ ពង្រីកនូវកេរ្តិ៍ឈ្មោះ អង្ករកម្ពុជានេះឲ្យកាន់តែល្អជាងមុនបន្ថែមទៀតផងដែរ៕ 

ដោយ ៖ សហការី


ចែករំលែក៖