ភ្នំពេញ៖ បុរសម្នាក់ដោយសារតែមានជំងឺប្រចាំកាយបានសម្រេចចិត្តចងកសម្លាប់ខ្លួនចោលប្រពន្ធនិងកូនឱ្យនៅកំព្រា ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ខន សុវត្តិ ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកេីតហេតុខាងលេី។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយជាយូរមកហេីយ។ នៅមុនពេលកេីតហេតុកូនប្រុសជនរងគ្រោះបានឡេីងទៅលេីផ្ទះដេីម្បីហៅឪពុកចុះមកពិសាបាយថ្ងៃត្រង់ ពេលឡេីងទៅដល់បែរជាឃេីញឪពុកយកក្រមាចងកនឹងធ្នឹមផ្ទះស្លាប់បាត់ទៅហេីយ ទេីបស្រែកឆោឡោឡេីងនាំគ្នាកាត់ខ្សែដាក់សពមកក្រោមវិញ រួចរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖ សុខាសែនជ័យ