ភ្នំពេញ៖ ក្រសួងព័ត៌មាន និងវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក ដើម្បីប្រព័ន្ធផ្សព្វផ្សាយ (AIBD) សហការគ្នា ដើម្បីដោះស្រាយបញ្ហាព័ត៌មានក្លែងបន្លំនៅកម្ពុជា តាមរយៈការបង្កើនសមត្ថភាពមន្ដ្រីក្រសួងព័ត៌មាន។ សិក្ខាសាលាស្ដីពី “អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងការដោះស្រាយបញ្ហាព័ត៌មានក្លែងបន្លំ” រៀបចំ ឡើងដោយក្រសួងព័ត៌មាន និង វិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកដើម្បីប្រព័ន្ធផ្សព្វផ្សាយ(AIBD) បានដំណើរមករយៈពេល ២ថ្ងៃ បានបិទបញ្ចប់ នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ក្រោមវត្តមានអញ្ជើញជាអធិបតីភាព និងចែកវិញ្ញាបនបត្រដល់សិក្ខាកាម ដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
អង្គសិក្ខាសាលានេះបានធ្វើឡើង ដើម្បីដោះស្រាយបញ្ហា ដែលកើតមានឡើងនៅប្រទេសកម្ពុជា ក៏ដូចជាតំបន់ ហើយក៏បានផ្ដល់នូវចំណេះដឹងបន្ថែមទៀត ក្នុងការរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានបន្លំ ព័ត៌មានភាន់ច្រឡំ និងព័ត៌មានបំភ្លៃ។
ជាមួយគ្នានេះដែរ សិក្ខាកាមទាំងអស់ ក៏ទទួលបានចំណេះដឹង ក៏ដូចជាវិធានការដើម្បីចូលរួមក្នុងការទប់ស្កាត់ ព័ត៌មានក្លែងក្លាយនៅកម្ពុជា៕

ដោយ៖ សហការី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច