ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រាយខ្សែភ្លេីងឆក់ត្រីភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ក្រោយពីទំនេរពីការងារឆ្លៀតរាយខ្សែភ្លៀងដេីម្បីឆក់ត្រីយកមកធ្វេីម្ហូបបែរជាភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នៅចំណុចក្រោយសាលាបឋមសិក្សាជម្ពូវ័ន​ ភូមិជម្ពូវ័ន​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

ជនរងគ្រោះឈ្មោះ សួន​ វិច្ឆិកា​ ភេទប្រុសអាយុ៣១ឆ្នាំ​ ស្នាក់នៅភូមិឃុំកេីតហេតុ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានយកខ្សែភ្លេីងតរាយដេីម្បីឆក់ត្រីនៅក្នុងវាលស្រែក្បែរផ្ទះដេីម្បីយកទៅធ្វេីម្ហូបបន្ទាប់មកស្រាប់តែខ្សែភ្លេីងមានតំណរប៉ះទឹកក៏ឆក់ខ្លួនឯង​ ភ្លាមនោះអ្នកជិតខាងឃេីញដូចនេះក៏រត់ទៅដកខ្សែភ្លេីងដេីម្បីជួយសង្គ្រោះតែអកុសលជនរងគ្រោះស្លាប់បាត់ទៅហេីយ។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ចំណុចកេីតហេតុទាក់ទងទៅជំនាញមកកោសល្យវិច័យរួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖