ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២៥ វិច្ឆិកា ចំនួន ២៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦២នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦២ នាក់(ស្រី ០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែវិច្ឆិកា ។

ក្នុងចំណោមជនសង្ស័យចំនួន ៦២នាក់ រួមមាន ៖

+រក្សាទុក ដឹកជញ្ជូន ១៥ករណី ឃាត់ ៣៦នាក់(ស្រី ១នាក់)

+ប្រើប្រាស់ ៩ករណី ឃាត់ ២៦នាក់(ស្រី ១នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែវិច្ឆិកា រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ៤៧,៥៤ក្រាម និង៩កញ្ចប់តូច។

-កេតាមីន(Ke) = ៣,០៤ក្រាម។

-អុិចស្តាសុី(mdma) = ៥៧,១៧ក្រាម។

លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ១២អង្គភាព

១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ២៩,៩៤ក្រាម។

២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកMDMA ៣១,១១ក្រាម។

៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៥៦ក្រាម។

៤ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៧,៩៨ក្រាម។

៥ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។

៦ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ៤ករណី ឃាត់ ៦នាក់។

៧ / ព្រះវិហារ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ស្រី ១នាក់។

៩ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,០៨ក្រាម, Ke ៣,០៤ក្រាម និងMDMA ២៦,០៦ក្រាម។

១០ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យកIce ៧កញ្ចប់តូច។

១១ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។ចាប់យកIce ០,២២ក្រាម។

១២ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១កញ្ចប់តូច។

PM : ២អង្គភាព

១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ចាប់យកIce ៤,២៥ក្រាម។

២ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ១,២៤ក្រាម៕

ដោយ ៖ សហការី


ចែករំលែក៖