ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សូមជម្រាបជូនដំណឹង ដល់ប្រជានេសាទចំពោះការអនុគ្រោះរបស់រដ្ឋបាលខេត្តព្រះសីហនុលើការចុះបញ្ជីជលយាន(ទូកនេសាទ) នៅសល់៣២ថ្ងៃទៀតទេ។
រដ្ឋបាលខេត្ត បានគូសបញ្ជាក់ថា ការបញ្ចុះតម្លៃបង់សេវា ចំនួន ៥០% ចំពោះមុខសេវាចំនួនពីរ គឺការចុះបញ្ជីបណ្ណសម្គាល់ជលយាន និងសៀវភៅពិនិត្យបច្ចេកទេស (ឆៀក) នៅអង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ។
ជាមួយគ្នានោះ រដ្ឋបាលខេត្ត សូមបន្តអំពាវនាវដល់ប្រជានេសាទទាំងអស់ក្នុងខេត្តព្រះសីហនុ សូមរួសរាន់ និងប្រញាប់ប្រញាល់មកចុះបញ្ជី និងពិនិត្យបច្ចេកទេសជលយាន ដើម្បីទទួលបានការលើកទឹកចិត្ត អត្ថប្រយោជន៍ និងការការពារស្របច្បាប់ពីរដ្ឋបាលខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ប្រជានេសាទដែលមិនមានបណ្ណសម្គាល់ជលយាន និងសៀវភៅពិនិត្យបច្ចេកទេស (ឆៀក) នឹងប្រឈមវិធានការរដ្ឋបាលដូចជាការផាកពិន័យ និងមិនអនុញ្ញាតឱ្យនេសាទលើលម្ហសមុទ្រនៃខេត្តព្រះសីហនុឡើយ៕
ដោយ៖ សហការី