ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាអស់មួយកំប៉ុងកន្លះគេហៅទៅជួបយកកណ្ដៀវតាមខ្លួនរួចកាប់អ្នកណាត់ជួបរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ទើបផឹកស្រាបៀអស់មួយកំប៉ុងកន្លះ គេតេហៅជួប ដោយបានយកកណ្ដៀវតាមខ្លួន ពុំដឹងជាមានរឿងហេតុអ្វីបានយកកណ្ដៀវខ្វាងកាប់ទៅលើគូរណាត់ជួប បណ្ដាលឲ្យដាច់ស្លឹកត្រចៀករងរបួសធ្ងន់ ។ ករណីនេះ បានកើតឡើងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៨និង១០នាទី នៅចំណុចភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

       មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆ្លាង ថាត ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរ.កសិករ មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល របួសមុតដាច់ស្លឹកត្រចៀកខាងឆ្វេងមុតដល់ក(ធ្ងន់) ។

ជនសង្សយ័ឈ្មោះ សឿន ប៊ុនធឿន ភេទ ប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

វត្ថុតាងចាប់យក៖.កណ្ដៀវខ្វាងដងឬស្សីចំនួន០១។

     ប្រភពដដែលបន្តថា  កន្លងមកជនសង្ស័យនិងជនរងគ្រោះជាមនុស្សរាប់អានគ្នានិងផឹកស៊ីជាមួយគ្នាញឹកញាប់ដែរ លុះមកដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង១៧ជាង ខណ:ជនសង្ស័យកំពុងផឹកស្រាបៀជាមួយបងប្អូននៅផ្ទះអស់ចំនួន១កំប៉ុងកន្លះ ស្រាប់តែជនរងគ្រោះតេហៅជនសង្ស័យអោយមកជួប ភ្លាមនោះជនសង្ស័យក៏ទៅជួបដោយយកកណ្ដៀវខ្វាងទៅជាមួយផងដែរ ។ លុះបានជួបគ្នាហើយ ដោយពុំដឹងជាមានរឿងហេតុអ្វី ក៏ស្រាប់ជនសង្ស័យបានយកកណ្ដៀវខ្វាងកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យដាច់ស្លឹកត្រចៀកខាងឆ្វេង និងត្រូវក បណ្ដាលឲ្យរងរបួសធ្ងន់ ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះ ត្រូវបានបងប្អូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្អាងភ្នំ សហការជាមួយប្រជាការពារ ចុះមកដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីធ្វើការសាកសួរ។

     នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ជនរងគ្រោះ ហៅខ្លួនអោយទៅជួប ហើយខ្លួនក៏បានដាក់កណ្ដៀវខ្វាងទៅតាម ខណ:ឃើញជនរងគ្រោះភ្លាមក៏កាប់ចំនួនមួយកណ្ដៀវបណ្ដាលឲ្យរបួសធ្ងន់ហើយគេចខ្លួនមកផ្ទះ។

    បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖