យ៉ាងហោចណាស់ជនស៊ីវិល40 នាក់ត្រូវបានសម្លាប់ដោយពួកឧទ្ទាមដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា នៅពេលដែលពួកគេបានវាយប្រហារទីក្រុងមួយនៅក្នុងតំបន់ភាគខាងជើង ជាតំបន់ក្រីក្រនៃប្រទេស Burkina Faso ។
នេះជាការប៉ះទង្គិចដ៏ធំបំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនៅក្នុងប្រទេសអាហ្វ្រិកខាងលិច ដែលត្រូវបានគំរាមកំហែងដោយពួកសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដានិងក្រុមរដ្ឋអ៊ិស្លាម (IS)។ ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលពួកសកម្មប្រយុទ្ធមួយក្រុមធំបានវាយប្រហារ និងដណ្តើមកាន់កាប់ទីក្រុង Djibo ក្បែរព្រំដែនប្រទេសម៉ាលី។
ទីក្រុងនេះស្ថិតនៅចម្ងាយ 210 គីឡូម៉ែត្រពីរដ្ឋធានី Ouagadougou ត្រូវបានរារាំងដោយក្រុមឧទ្ទាមអស់រយៈពេលជាងមួយឆ្នាំ ដែលជារឿយៗកំពុងតស៊ូក្នុងការផ្តល់សេវាសំខាន់ៗ។
យោងតាមអ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Seif Magango បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៩ខែវិច្ឆិកាថា ក្រៅពីមនុស្ស 40 នាក់ដែលត្រូវបានសម្លាប់ ពួកសកម្មប្រយុទ្ធនៅក្នុងការវាយប្រហារកាលពីថ្ងៃអាទិត្យក៏បានធ្វើឱ្យមនុស្សចំនួន 42 នាក់បានរងរបួស និងបានដុតបំផ្លាញជំរំចំនួន 3 សម្រាប់ជនភៀសខ្លួនខាងក្នុង៕ ដោយ៖ ធីរីណា
រូបថត៖ AP