ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Hwang Ui-jo ត្រូវកូរ៉េខាងត្បូងផ្អាកជុំវិញការទាមទារថតរឿងខុសច្បាប់

ចែករំលែក៖

ខ្សែប្រយុទ្ធ Hwang Ui-jo របស់ក្លិNorwich City ត្រូវបានសហព័ន្ធបាល់ទាត់ប្រទេសកូរ៉េខាងត្បូងផ្អាក ដោយរង់ចាំការស៊ើបអង្កេតរបស់ប៉ូលីសលើការអះអាងថា គាត់បានថតរឿងអតីតដៃគូដោយខុសច្បាប់ដោយគ្មានការយល់ព្រម។

ខ្សែប្រយុទ្ធរបស់ក្លិប Norwich City រូបនេះរងការចោទប្រកាន់ថា បានថតរឿងរួមភេទជាមួយអតីតមិត្តស្រីរបស់គាត់នៅលើទូរស័ព្ទរបស់គាត់ ហើយចែករំលែកវានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ Hwang ដែលលេងឱ្យ Norwich ទល់នឹង Watford កាលពីថ្ងៃអង្គារ និងបានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតចាញ់ ៣ របស់ពួកគេបានបដិសេធការចោទប្រកាន់នេះ។

Hwang ត្រូវបានខ្ចីជើងពេញមួយរដូវកាលនៅកីឡដ្ឋាន Carrow Road នៃក្លិប Norwich ពីក្លិNottingham Forest ក្នុងក្របខ័ណ្ឌ Premier Leagueគាត់បានលេងឱ្យកូរ៉េខាងត្បូងក្នុងវគ្គជម្រុះ World Cup ២ដងក្នុងខែនេះ ដោយស៊ុតបាល់ប៉េណាល់ទីទល់នឹងសិង្ហបុរី ហើយត្រូវបានគេរំពឹងថា នឹងជាប់ជម្រើសជាតិសម្រាប់ការប្រកួតបាល់ទាត់អាស៊ីក្នុងខែមករា។ ប៉ុន្តែគណៈកម្មាធិការក្រមសីលធម៌របស់សមាគមបាល់ទាត់កូរ៉េ (KFA) បានព្យួរគាត់កាលពីថ្ងៃអង្គារ ដោយរង់ចាំលទ្ធផលនៃការស៊ើបអង្កេតរបស់ប៉ូលីស។

គណៈកម្មាធិការបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានសម្រេចចិត្តមិនជ្រើសរើស Hwang Ui-jo សម្រាប់ក្រុមជម្រើសជាតិរហូតដល់ការសន្និដ្ឋានច្បាស់លាស់មួយត្រូវបានឈានដល់ការណ៍ពិត” ។ គ្រូបង្វឹកលោក Jurgen Klinsmann បាននិយាយថា “ខ្ញុំយល់ច្បាស់អំពីស្ថានភាពបច្ចុប្បន្ន ហើយនឹងគោរពការសម្រេចចិត្តរបស់សមាគមបាល់ទាត់កូរ៉េ”។

Hwang បានចូលរួមជាមួយក្លិប Nottingham Forest ពីក្លិបបារាំង Bordeaux នៅរដូវក្តៅឆ្នាំ២០២២ ប៉ុន្តែមិនទាន់បានលេងឱ្យក្រុមដំបូងរបស់ពួកគេនៅឡើយទេ។ គាត់ធ្លាប់ខ្ចីជើងជាមួយក្លិបក្រិក Olympiakos និង FC Seoul កាលពីរដូវកាលមុន ហើយបានស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងការបង្ហាញខ្លួន១៤ដងសម្រាប់ Norwich ចាប់តាំងពីចូលរួមជាមួយពួកគេក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅ។ការប្រកួត Asian Cup នឹងចាប់ផ្តើមនៅប្រទេសកាតានៅថ្ងៃទី១២ ខែមករាខាងមុខ ដោយកូរ៉េខាងត្បូងបើកយុទ្ធនាការរបស់ពួកគេជាមួយក្រុមបារ៉ែននៅ៣ថ្ងៃក្រោយមក

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖