ក្រុមហង្សក្រហម Liverpool បានឡើងដល់វគ្គ១៦ក្រុមចុងក្រោយនៃ Europa League ក្នុងនាមជាក្រុមឈ្នះជាមួយនឹងជ័យជម្នះលើក្រុម LASK នៅ Anfield ក្នុងលទ្ធផល៤ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ធ្នូនេះ។
Luis Diaz និង Cody Gakpo ទាំង២នាក់បានស៊ុតបញ្ចូលទីក្នុងចន្លោះពេល៣នាទីក្នុងតង់ទី១មុនពេលការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ Mohamed Salah បន្ទាប់ពីការសម្រាកនិងការស៊ុតបញ្ចូលទីទី២របស់ Gakpo។ ការស្មើរបស់ Toulouse ជាមួយក្រុម Union St-Gilloise ធានាថា Liverpool នៅតែជាក្រុមលេខ១ក្នុងពូល E ។
ក្រុមហង្សក្រហមឆ្លងទៅវគ្គចែកពូលហើយជៀសវាងការប្រកួតជម្រុះក្នុងខែកុម្ភៈ។ Liverpool បានគ្រប់គ្រងទាំងស្រុងក្នុងរយៈពេល១៥នាទីបន្ទាប់ពីការស៊ុតបញ្ចូលទីភ្លាមៗ។ គ្រាប់ទី១រកបានដោយ Diaz នៅនាទីទី១២ ពីការបញ្ជូនបាល់របស់ Joe Gomez ខណៈគ្រាប់ទី២រកបានដោយ Gakpo នៅនាទីទី១៥។
ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុម Liverpool បានបន្តដាក់សម្ពាធទៅលើក្រុមភ្ញៀវ LASK ហើយនៅនាទីទី៥១ អ្នកចាំទី Tobias Lawal បានធ្វើឲ្យ Gakpo ដួលនៅតំបន់គ្រោះថ្នាក់ដែលអនុញ្ញាតឱ្យ Salah ជាអ្នករ៉ាប់រងបាល់ប៉េណាល់ទីនេះ ហើយ Gakpo ដដែលបន្ថែមគ្រាប់ទី៤ ពីការបញ្ជូនបាល់របស់ Trent Alexander-Arnold នៅម៉ោងបន្ថែម៩០+២។
នេះជារឿងដ៏ភ្ញាក់ផ្អើលមួយដែលក្រុម LASK បានបរាជ័យក្រោមថ្វីជើងក្រុមអង់គ្លេសក្នុងការជួបគ្នា៦លើក ហើយបានបណ្តោយឱ្យមានគ្រាប់បាល់យ៉ាងហោចណាស់ពីរគ្រាប់ក្នុងគ្រប់ការប្រកួតឈ្នះនៅ Anfield។ប៉ុន្តែវាជាការភ្ញាក់ផ្អើលដ៏ធំមួយនៅពេលដែល Toulouse ធ្លាប់ឈ្នះLiverpool កាលពីលើកមុនដោយរំខានដល់អ្វីដែលមើលទៅដូចជាការដង្ហែទៅកាន់ដំណាក់កាលចុងក្រោយនៃ Europa League ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)