ព័ត៌មានទាន់ហេតុការណ៍៖

Liverpool កក់កៅអីវគ្គ១៦ក្រុម Europa League ក្រោយបំបាក់ LASK៤ទល់០

ចែករំលែក៖

ក្រុមហង្សក្រហម Liverpool បានឡើងដល់វគ្គ១៦ក្រុមចុងក្រោយនៃ Europa League ក្នុងនាមជាក្រុមឈ្នះជាមួយនឹងជ័យជម្នះលើក្រុម LASK នៅ Anfield ក្នុងលទ្ធផល៤ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ធ្នូនេះ។

Luis Diaz និង Cody Gakpo ទាំង២នាក់បានស៊ុតបញ្ចូលទីក្នុងចន្លោះពេល៣នាទីក្នុងតង់ទី១មុនពេលការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ Mohamed Salah បន្ទាប់ពីការសម្រាកនិងការស៊ុតបញ្ចូលទីទី២របស់ Gakpo។ ការស្មើរបស់ Toulouse ជាមួយក្រុម Union St-Gilloise ធានាថា Liverpool នៅតែជាក្រុមលេខ១ក្នុងពូល E ។

ក្រុមហង្ស​ក្រហម​ឆ្លង​ទៅ​វគ្គ​ចែក​ពូល​ហើយ​ជៀស​វាង​ការ​ប្រកួត​ជម្រុះ​ក្នុង​ខែ​កុម្ភៈ។ Liverpool បានគ្រប់គ្រងទាំងស្រុងក្នុងរយៈពេល១៥នាទីបន្ទាប់ពីការស៊ុតបញ្ចូលទីភ្លាមៗ។ គ្រាប់ទី១រកបានដោយ Diaz នៅនាទីទី១២ ពីការបញ្ជូនបាល់របស់ Joe Gomez ខណៈគ្រាប់ទី២រកបានដោយ Gakpo នៅនាទីទី១៥។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុម Liverpool បានបន្តដាក់សម្ពាធទៅលើក្រុ​មភ្ញៀវ LASK ហើយនៅនាទីទី៥១ អ្នកចាំទី Tobias Lawal បានធ្វើឲ្យ Gakpo ដួលនៅតំបន់គ្រោះថ្នាក់ដែលអនុញ្ញាតឱ្យ Salah ជាអ្នករ៉ាប់រងបាល់ប៉េណាល់ទីនេះ ហើយ Gakpo ដដែលបន្ថែមគ្រាប់ទី៤ ពីការបញ្ជូនបាល់របស់ Trent Alexander-Arnold នៅម៉ោងបន្ថែម៩០+២។

នេះ​ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​ដែល​ក្រុម LASK ​បាន​បរាជ័យ​ក្រោមថ្វីជើង​ក្រុម​អង់គ្លេស​ក្នុង​ការ​ជួប​គ្នា​៦​លើក ហើយ​បាន​បណ្តោយ​ឱ្យ​មាន​គ្រាប់​បាល់​យ៉ាង​ហោច​ណាស់​ពីរ​គ្រាប់​ក្នុង​គ្រប់​ការ​ប្រកួត​ឈ្នះ​នៅ Anfield។ប៉ុន្តែវាជាការភ្ញាក់ផ្អើលដ៏ធំមួយនៅពេលដែល Toulouse ធ្លាប់ឈ្នះLiverpool កាលពីលើកមុនដោយរំខានដល់អ្វីដែលមើលទៅដូចជាការដង្ហែទៅកាន់ដំណាក់កាលចុងក្រោយនៃ Europa League ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖