ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​ពីរនាក់​ ជិះម៉ូតូ​ឌុបគ្នាជួបនិង​សមត្ថកិច្ច​កំពុង​ជិះល្បាតព្យាយាមរត់គេចខ្លួន​ បានឃាត់ខ្លួនបានទើបដឹងថា…

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំង​នគរបាល​ស្នងការនគរបាលខេត្ត​ព្រះសីហនុ​ បានបង្ហាញមុខយុវជនចំនួន​ពីរនាក់​ ជាសាធារណៈ​មុននិងបញ្ជូនខ្លួនទៅកាន់មណ្ឌលបន្សាបគ្រឿងញៀនស្រុកស្ទឹងហាវ​ ដេីម្បី​ធ្វើការ​អប់រំ​ ក្រោយកម្លាំងជំនាញ​ឃាត់ខ្លួន​ពួកគេ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ និង​ឧបករណ៍​សម្រាប់​ជក់ថ្នាំ​ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​។ 

ប្រភពដដែលបន្តថា​ ការឃាត់ខ្លួន​យុវជន​ទាំង​ពីរ​នាក់​នេះ​ បានធ្វេីឡេីង​កាលពីយប់ថ្ងៃទី០៤​ ខែធ្នូ​ ឆ្នាំ២០​២៣ ដោយកម្លាំងប៉ុស្តិ៍​នគរបាលរដ្ឋ​បាលឃុំបិតត្រាំង​ បាន​សហការជាមួយសន្តិសុខរោងចក្រ ចុះល្បាតនៅ​ចំណុច​ផ្សា​រចិន ក្នុងតំបន់សេដ្ឋកិច្ចពិ​សេ​ស ស្ថិត​ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃ​នប់ ខេត្តព្រះសីហនុ​ ក៏បានប្រទះ​ឃើញយុវជនចំ​នួន​ ០២នាក់​ មានឈ្មោះដូចខាងក្រោម ៖ 

១-ឈ្មោះ​ ញ៉ែត ភត្រា ភេទ​ប្រុ​ស អាយុ​ ២២ឆ្នាំ​ មុខរបរកម្មកររោងចក្រ មានទីលំ​នៅភូមិចំ​ណោទរាម ឃុំបិតត្រាំង​ ស្រុកព្រៃ​នប់ ខេត្តព្រះសីហនុ​ ។                     

២-ឈ្មោះ​ ស៊ៅ សោភ័ណ្ឌ ភេទ​ប្រុស អាយុ​ ២០​ឆ្នាំ​ មុខរបរមិនពិត​ប្រាកដ មានទីលំ​នៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុ​កព្រៃ​នប់ ខេត្តព្រះសីហនុ​ ។ 

គួរបញ្ជាក់ថា​ មុនពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ពួកគេ​ទាំងពីរ​នាក់​នេះ​ ដោយយុវជនទាំង​២នាក់​ បានព្យាយាមរត់គេចពីសមត្ថកិច្ចកំពុងល្បាត ​បន្ទាប់មកកម្លាំងប៉ុស្តិ៍ក៏បានឃាត់សួរនាំរហូត ឈានដល់ការឆែកឆេររកឃើញមានវត្ថុតាងរួមមាន៖

-ម៉ូតូ​ ០១គ្រឿង ម៉ាកអុិចសុីទ័រ ពណ័សក្រហម គ្មានផ្លាកលេខ 

-ទូរសព្ទ័ម៉ាកOPPO​ ១គ្រឿង ពណ៌ខ្មៅ

-កញ្ចប់គ្រឿងញៀនប្រើអស់​ ១កញ្ចប់

-កែវជក់ថ្នាំញៀនចំនួន​ ០២ 

-សុីយ៉ូជ័រចំនួន​ ០២ ពណ៌ស​ និងលឿង ។ 

ក្រោយពីឆែកឆេររួចកម្លាំងនគរបាលប៉ុស្ដិ៍​ បាននាំខ្លួនជនសង្ស័យទាំង​២នាក់​ មកប៉ុស្តិ៍ដើម្បីធ្វើតេសរកសារធាតុញៀន ហើយពិនិត្យឃើញថា ឈ្មោះ​ ស៊ៅ សោ​ភ័ណ្ឌ មានសារធាតុញៀនក្នុងខ្លួន ។ 

បច្ចុប្បន្នកម្លាំងប៉ុស្ដិ៍​នគរបាលរដ្ឋបាលស្រុកព្រៃ​នប់​ បានសុំគោលការណ៍បញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀនស្រុកស្ទឹងហាវ៕

ដោយ៖ សហការី


ចែករំលែក៖