ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងករណីឆក់កាបូបជនបរទេសនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងករណីឆក់កាបូបជនបរទេសនៅក្រុងបាវិត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២៥នាទីទៀបភ្លឺ ថ្ងៃទី៦ ខែឆ្នាំដដែល នៅចំណុចលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

   យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុក រដ្ឋា មានទីលំនៅភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

   ប្រភពបន្តថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា នៅចំណុចភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលបានចុះធ្វើអន្តរាគមន៍ខណៈជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបជនបរទេសនិងបានធ្វើការឃាត់ខ្លួនព្រមទាំងដកហូតវត្ថុតាងម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ស្វាយរៀង 1S-4669ផងដែរ។

    បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការបន្ត តាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖