ខេត្តបន្ទាយមានជ័យ៖ រថយន្តសាំយ៉ុងមួយគ្រឿងបានរេចង្កូតធ្លាក់ផ្លូវចេញសុទ្ធតែសត្វពពែដែលគេសង្ស័យថានាំចូលពីប្រទេសថៃតាមច្រករបៀងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិសូរិយាថ្ម ឃុំកូប ស្រុកអូរជ្រៅ ។
ពលរដ្ឋនៅកន្លែងកើតហេតុការណ៍បានប្រាប់ថាៈ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញរថយន្តសាំយ៉ុងកញ្ចាស់មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ2K.9748 បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីលិចទៅកើត ហើយមិនដឹងមូលហេតុអ្វីក៏ស្រាប់តែរេចង្កូតធ្លាក់ផ្លូវបណ្តាលឱ្យក្រឡាប់ផ្ញារជើង ដែលពេលនោះគេឃើញក្នុងការុងចេញក្បាលពពែ។
អ្នកបើកបរប្រាប់ថាៈមូលហេតុដែលក្រឡាប់រថយន្តគឺដោយសាររថយន្តបែកកង់មុខខាងស្តាំបណ្តាលឱ្យទាញចង្កូតធ្លាក់ផ្លូវក្រឡាប់ តែគ្មានរងគ្រោះដល់មនុស្សនោះទេ គ្រាន់តែខូចខាតរថយន្តបន្តិចបន្តូចប៉ុណ្ណោះ ។ ម្ចាស់និយាយថាពពែដែលដឹកនោះយកចេញពីកសិដ្ឋានបម្រុងនាំចូលមកទីរួមខេត្ត តែមិនមានងាប់ពពែនោះទេ។
ប្រភពព័ត៌មានទទួលបានប្រាប់ថា រថយន្តសាំយ៉ុងដែលក្រឡាប់ចេញពពែនេះអាចដឹកចេញពីព្រំដែនចូលមកក្នុងខេត្តតែមិនដឹងថាជាពពែដែលដឹកចេញពីកសិដ្ឋានឬដឹកចេញពីកន្លែងណានោះទេព្រោះរថយន្តនេះបើកចេញពីព្រំដែនមកទីរួមខេត្ត ទើបបណ្តាលឱ្យក្រឡាប់ អាចម្ចាស់បើកបររេចង្កូតទើបបណ្តាលឱ្យក្រឡាប់រថយន្តចេញសត្វពពែបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ៕
ដោយ៖ វណ្ណា