ព័ត៌មានទាន់ហេតុការណ៍៖

Microsoft នឹងដើរតួនាទីស្ថាបនាក្នុងកិច្ចសហប្រតិបត្តិការចិន-អាមេរិកលើប្រព័ន្ធ AI

ចែករំលែក៖

ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao បានជួបជាមួយប្រធានក្រុមហ៊ុន Microsoft លោក Brad Smith កាលពីថ្ងៃពុធ ហើយបានផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Microsoft នៅក្នុងប្រទេសចិន ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក និងបញ្ហាផ្សេងៗទៀត។

ប្រទេសចិនសង្ឃឹមថា ក្រុមហ៊ុន Microsoft អាចដើរតួនាទីស្ថាបនាក្នុងកិច្ចសហប្រតិបត្តិការចិន-អាមេរិកក្នុងវិស័យបញ្ញាសិប្បនិមិត្ត និងផ្នែកផ្សេងទៀត ក្រសួងបានដកស្រង់សម្តីលោក Wang ដោយបន្ថែមថា ប្រទេសចិនស្វាគមន៍ក្រុមហ៊ុនពហុជាតិដើម្បីបន្តធ្វើអាជីវកម្មនៅក្នុងប្រទេស។

គួរបញ្ជាក់ថា ចិនគឺជាទីផ្សារផ្គង់ផ្គង់ផលិតផលរបស់ Microsoft ធំជាងនៅលើពិភពលោក ដែលមានកម្លាំងពលកម្ម និងរោងចក្រដំឡើងធំជាងគេ។ សម្រាប់ប្រព័ន្ធបច្ចេកវិទ្យា AI បច្ចុប្បន្នកំពុងតែពេញនិយម និងកំពុងប្រើប្រាស់ដើម្បីជំនួសមនុស្សកាន់តែសំបូរបែប ក្នុងការជួយជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិវត្តន៍ថ្មីរបស់ពិភពលោក ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖