ភ្នំពេញ៖ គំនិតពិចារណា! គ្មានការរើសអើង សាសនា និងជំនឿ តែកុំឱ្យជំនឿ រំលងវិចារណញ្ញាណ! មនុស្សគ្រប់រូប តែងមានជំនឿ និងកាន់សាសនា ផ្សេងៗពីគ្នា ដោយគ្មានរើសអើង ហើយសាសនា ទាំងអស់អប់រំ ឱ្យយើងដើរផ្លូវល្អ ដូច្នេះ «ត្រូវដាក់បញ្ញានៅពីមុខជំនឿ ត្រូវដាក់បញ្ញានៅពីលើជំនឿ។ ប្រើបញ្ញាពិចារណាជាមុន ហើយចាំសម្រេចថា ជឿឬមិនជឿតាមក្រោយ។ កុំឱ្យជំនឿគ្របដណ្តប់លើបញ្ញា»។
បច្ចុប្បន្ននេះយេីងសង្កេតឃេីញថា ប្រជាពលរដ្ឋក៏ដូចជាមហាជនបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ ចំពោះព្រះធម្មវនវាសី ចន្ទមុនី គឺមានប្ញទ្ធីអំណាចខ្លាំងដោយពលរដ្ឋបានជឿរជាក់ទៅលេីព្រះអង្គ មានភាពល្បីល្បាញ គោរពស្រលាញ់ និងពលរដ្ឋខ្លះចង់ជួបលោកផ្ទាល់ បើទោះបីជាកន្លងមក ព្រះតេជគុណ រមែងតែងទទួលបាននូវពាក្យរិះគន់ ហាក់មិនចេះចប់ផងដែរ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ បន្ទាប់ពីមានមហាជនកំពុងផ្ទុះរឿងវិភាគវិដេអូឃ្លីបព្រះធម្មវនវាសី ចន្ទមុនី នៅលើភ្នំទឹកកកហេមពាន កាលពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០២០កន្លងទៅ តើវាជាការពិតឫទេ? ដោយមានគ្នាប្រុសស្រីចាស់ក្មេងមួយក្រុមបាននាំគ្នាលេងយ៉ាងសប្បាយអេីងកង ខណៈមានអ្នកអះអាងថា ព្រះអង្គ ចន្ទមុន្នី បានគង់នៅក្នុងព្រៃរយៈពេល ១០ឆ្នាំមកហេីយ។
អ្នករិះគន់នៅលេីបណ្ដាញសង្គមទាំងនោះ បាននិយាយថា តេីវិដេអូឃ្លីបព្រះធម្មវនវាសី ចន្ទមុនី នៅលើភ្នំទឹកកកហេមពាន កាលពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០២០កន្លងទៅ វាជាការពិតឫទេ? ខណៈព្រះអង្គចន្ទមុនី និងមនុស្សប្រុសស្រីចាស់ក្មេងមួយក្រុមបាននាំគ្នាលេងយ៉ាងសប្បាយរីករាយនៅលេីភ្នំទឹកកកនោះ។
ជាមួយគ្នានោះ ក៏មានអ្នកខំមិននៅក្នុងឃ្លិបវីដេអូមួយនេះថា៖ តេីវិដេអូមួយជាការពិតរឺយ៉ាងណា រឺមួយក៏ព្រះអង្គ ចន្ទមុន្នី មានបងប្អូនភ្លោះ, អ្នកផ្សេងទៀតក៏បានខំមិនថា វីដេអូឃ្លីបនេះមិនមែនជាព្រះអង្គនោះទេ ព្រោះព្រះអង្គ បានគង់នៅវត្តតែសុច ៥ឆ្នាំមកហេីយ រូបគេផ្សេងសោះ ហេីយនេះថតនៅឆ្នាំ២០២០មិនអាចទៅរួចទេ បងប្អូនពិចារណាទៅ,អ្នកខ្លះទៀតខំមិនថា ព្រះអង្គរបៀបម៉េចគេមិនខ្វល់ ព្រោះបច្ចុប្បន្នព្រះអង្គ ចន្ទមុន្នី ពូកែស័ក្តិសិទ្ធិ មនុស្សឈឺក៏អាចជាវិញដែរ សាកស្រម័យមេីលមនុស្សធម្មតាម្នាក់ខ្លាចជាមនុស្សល្បី មានអីមិនល្អ គេជឿរជាក់យ៉ាងភ្លូកទឹកភ្លូកដី។ ចំណែមតិមួយទៀត បានលេីកឡេីងថា ព្រះធម្មវនវាសី ចន្ទមុនី បានបួសបាន ៣ខែចូលទៅគន់នៅក្នុងព្រៃជាង ១០ឆ្នាំ តេីវិដេអូឃ្លីបនេះជាអ្វីឱ្យប្រាកដទៅ បងប្អូនពិចារណាមេីលថា បោករឺមិនបោក? បេី៤ទៅ១០ឆ្នាំនៅក្នុងព្រៃមែននោះ ហេីយដូម្ដេចមានវីដេអូឃ្លីបនេះទៅលេងភ្នំទឹកកកនៅឆ្នាំ២០២០កន្លងទៅ។ អ្នកខ្លះទៀតនិយាយថា ព្រះអង្គ នៅក្នុងព្រៃនិយាយតែជាមួយខ្មោច ព្រាយ បិសាច ១០ឆ្នាំហេីយ ចុះក្នុងវិដេអូនេះជាអ្នកណាគេ សប្បាយដាច់បង្ហៀរយ៉ាងនេះ ខ្ញុំចង់ផ្ញេីវិដេអូនេះឱ្យអ្នកភូមិខ្ញុំមេីលណាស់ ប៉ុន្តែខ្លាចគេដេញចេញពីភូមិ ប៉ះមិនបានទេបារមីខ្លាំងណាស់។
ប៉ុន្តែទោះជាយ៉ាងណា មតិជម្រំជម្រះរវាងប្រភពទាំងពីរនៅក្នុងបណ្ដាញសង្គមទាំងអស់នេះ គ្រានតែជាការយល់ឃេីញរបស់បុគ្គលនីមួយៗតែប៉ុណ្ណោះ ខណៈការបញ្ចេញវិដេអូឃ្លីបនេះ គ្រាន់តែជាការបញ្ចេញមតិយល់ឃេីញ និងសិទ្ធិសេរីភាព របស់មនុស្សរៀងៗខ្លួន។
ដោយឡែកវីដេអូឃ្លីបមួយទៀត គឺក្រោយព្រះធម្មវនវាសី ចន្ទមុនី ចប់ការទេសនា វត្តចំបក់ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ មានបងប្អូនប្រជាពលរដ្ឋនាំគ្នាឡេីងកាច់ស្លឹក មែកដេីមផ្លែទឹកដោះគោ ផ្អេីលដល់អ្នកលេងបណ្ដាញសង្គមបង្ហោះថា៖ បើមិនជឿកុំប្រមាទញោមស្លឹកទឹកដោះពូកែណាស់ ។
ក្រោយមានការបង្ហោះតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក មានប្រជាពលរដ្ឋដែលចូលចិត្តលេង នាំគ្នាខំមិនផ្សេងៗគ្នាយ៉ាងដូច្នេះថា៖ នៅបែបហ្នឹង ឱ្យស្រុកជឿនលឿនយ៉ាងម៉េចកេីត? ពួកនេះ មិនមែនមកចំរេីនទេ គឺមកបំផ្លាញកិតិនាមលោក, បានតែមួយមែកមកអូសលេីជេីងហេីម បាត់ហេីម អូសលេីអ្នកឈឺ នឹងបាត់ឈឺ បេីបេះផ្លែវាបានយកមកញុំាដឹងតែឆ្ងាញ់។ មែនដែរឬអត់? ជ្រះថ្លាណាស់, អ្នកណា. នាំអោយរាស្ត្រ ឆ្កួត វក់វីអញ្ចឹង? ល្ងង់ហួសកំណើត, សូមចិត្តដកឃ្លាស្រាវជ្រាវបន្តិចសិន, ចង់និមន្តលោកមកទេសក្រោមដើមស្លែងម្តង, គេឲ្យរៀនអត់រៀន បើរៀនរៀនលេងៗ ឲ្យគិតអត់គិត បើគិតខ្ជិលគិត ចាំធ្វើតាមគ្នា ….។ឃើញហើយសង្វេគណាស់, ឆ្កួតអស់ហើយ, ឳខ្មែរអើយខ្មែរ អនិច្ចារណាស់, ជ្រុលហើយ, មិនយូរទេ ? បន្តិចទៀត អញ់ថាមែនៗៗៗ ហើយ, ស្រីៗបានយកទៅដាំទឹកផឹកសម្បូណ៌ទឹកដោះ ឯប្រុសៗវិញមិនបារម្មណ៌រឿងថ្លែទឹកដោះទេពេលចូលដណ្តឹងកូនគេ ។ លើសខ្លាំង, ចាប់ពីពេលនេះស្រុកខ្មែរឈប់មានមន្ទីរពេទ្យហើយ ជយោ, បើយើងប្រព្រឹត្តរឿងមិនល្អឆបោកគេរស់នៅគំនិតអាក្រក់ទោះបីបារមីទេវតាក៏ជួយមិនឈ្នះដែរ។ ដោយឡែកអ្នកខំមនទាំងនោះ ក៏បានលេីកសរសរ និងរិះគន់ផងដែរ។
លោកនៅតែរក្សាភាពស្ងប់ស្ងាត់មិនតបតដែរ រីឯការគាំទ្រវិញក៏រឹតតែមានការកើនឡើងជាលំដាប់ ដែលមិនត្រឹមតែមហាជននោះទេ សូម្បីអ្នកល្បីល្បាញលើបណ្ដាញសង្គមរួមទាំងអ្នកមានឋានៈតូច ធំ ជាច្រើនទៀតក៏មានការគោរពស្រលាញ់ចំពោះព្រះតេជគុណអង្គនេះដែរ។ ជាពិសេសគឺបន្ទាប់ពីអ្នកទាំងនោះបានជួបផ្ទាល់ជាមួយព្រះតេជគុណ ធម្មវនវាសី ចន្ទមុនី ពួកគេតែងតែបង្ហាញអារម្មណ៍របស់ខ្លួននៅលើបណ្ដាញសង្គមដោយឥតលាក់លៀមថា ព្រះតេជគុណអង្គនេះ ពិតជាមានទឹកចិត្តជ្រះថ្លាយ៉ាងគួរឱ្យគោរព ហើយគ្រប់ពាក្យដែលលោកបានទេសនាគឺសុទ្ធសឹងតែបានអប់រំផ្លូវចិត្តឱ្យពុទ្ធបរិស័ទ្ធដើរលើផ្លូវត្រូវ និងប្រព្រឹត្តតែអំពើល្អ។
សូមជម្រាបជូនថា ជុំវិញករណីនេះដែរ គ្រាន់តែជាការបញ្ចេញមតិរបស់បុគ្គលរៀងៗខ្លួននោះ ប៉ុន្តែអ្វីដែលយេីងអាចនិយាយ និងជឿរជាក់បាននោះ គឺមានតែខាងក្រសួងធម្មការ និងសាសនានោះទេ ដែលអាចបញ្ជាក់ និងបកស្រាយជូនពុទ្ធបរិស័ទ និនមហាជនបាន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។
ដោយឡែកអង្គភាពកាសែតនគរវត្ត និងនគរដ្រេហ្គន និងរងចាំការបកស្រាយរបស់ក្រសួងជំនាញផងដែរ ដេីម្បីឱ្យប្រជាពលរដ្ឋទាំងអស់បានដឹងកាន់តែច្បាស់ ក្រោយមានការរិះគន់របស់ប្រជាពលរដ្ឋ៕
ដោយ៖សហការី