ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានកើតឡើងចំនួន ១១លើក (យប់ ០៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៣នាក់ (ស្រី ០២នាក់), រងរបួសសរុប ១៩នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ១៣នាក់ (ស្រី ០នាក់) រងរបួសស្រាល ០៦នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១៧នាក់ (យប់ ១១នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៣លើក (ស្លាប់ ០២នាក់) , មិនគោរពសិទ្ធិ ០៤លើក (ស្លាប់ ០១នាក់), មិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០នាក់) និងប្រជែងគ្រោះថ្នាក់ ០២លើក (ស្លាប់ ០នាក់)៕
ដោយ ៖ សហការី