ព័ត៌មានទាន់ហេតុការណ៍៖

លោក វង សូត តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអញ្ជើញដឹកនាំគណ:ប្រតិភូរដ្ឋសភា គោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គម្ចាស់ ណាវ៉ាហ្វ អាល់អះម៉ាត់ អាល់ចាពៀរ អាល់សាបាស ព្រះមហាក្សត្រ នៃរដ្ឋគុយវ៉ែត

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ គណៈប្រតិភូ​រដ្ឋសភា ដឹកនាំដោយ​ លោក វង សូត អនុប្រធានទី២ រដ្ឋសភា​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់កូរោនផ្កា គោរពវិញ្ញាណក្ខន្ធព្រះអង្គម្ចាស់ ណាវ៉ាហ្វ អាល់អះម៉ាត់ អាល់ចាពៀរ អាល់សាបាស ព្រះមហាក្សត្រ នៃរដ្ឋគុយវ៉ែត បានយាងសោយទិវង្គតនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងព្រះជន្មាយុ៨៦ព្រះវស្សា។

តាងនាមសម្តេចប្រធានរដ្ឋសភា សមាជិក សមាជិការដ្ឋសភា និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្នុងនាម លោកផ្ទាល់ សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយរដ្ឋ និងប្រជាជនកូវ៉ែត ក៏ដូចជាព្រះរាជវង្សានុវង្សចំពោះការយាង សោយទីវង្គតរបស់ទ្រង់ NAWAF AL-AHMAD AL-JABER AL-SABAH ព្រះមហាក្សត្រនៃរដ្ឋគុយវ៉ែត។

សូមឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធ ទ្រង់ NAWAF AL-AHMAD AL-JABER AL-SABAH បានយាងទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សហការី


ចែករំលែក៖