ខេត្តកោះកុង៖ អង្គការWCS មានក្ដីសោមនស្សក្នុងការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានលើកិច្ចការងារអភិរក្ស សត្វអណ្ដើកហ្លួងដែលជាសត្វប្រភេទដែលជិតផុតពូជបំផុតនៅលើពិភពលោក។
ជាពិសេសនោះអណ្ដើកចំនួនបីក្បាល (ញី១ក្បាល) ត្រូវបានលែងចូលទីជម្រកវិញដោយសុវត្ថិភាព ក្រោយពីទទួលបានការថែទាំសុខភាពពីក្រុមការងារអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS ប្រចាំស្រុកស្រែអំបិល ខេត្តកោះកុង អស់រយៈពេលជិត៣សប្តាហ៍។ អណ្តើកទាំងបីក្បាលនោះ ត្រូវបានរាយការណ៍ថា បានជាប់សន្ទូច និងមងរបស់អ្នកនេសាទដែលបានដាក់ពង្រាយដើម្បីនេសាទត្រី។
តាមរយៈទិន្នន័យនៅក្នុងបន្ទះឈីប(Chip)ដែលបង្កប់នៅក្នុងជើងក្រោយរបស់អណ្តើកនោះ ក្រុមការងារយើងអាចស្គាល់អត្តសញ្ញាណច្បាស់ថា អណ្តើកបីក្បាលនោះ ត្រូវបានលែងចូលក្នុងប្រព័ន្ធព្រែកស្រែអំបិលម្ដងហើយកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ៕
ដោយ៖ សូរិយា