ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក គឺស៊ីដា ហ្វីមីអូ នាយករដ្ឋមន្ត្រីជប៉ុន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ពីថ្ងៃទី ១៦-១៨ ខែធ្នូ ឆ្នាំ២០២៣។ ដូច្នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មិនបានឃើញផ្ទាល់កូនប្រុសទទួលបានមេដាយមាសក្នុងការប្រឡងគណិតវិទ្យា ប៉ុន្តែកូនប្រុសបានយកមេដាយមាសនេះ ទៅបង្ហាញលោកតា គឺ សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចកំពុងតែហាត់ប្រាណ ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះថា ៖ ដោយសារខ្ញុំនឹងភរិយាជាប់បេសកកម្មនៅប្រទេសជប៉ុន ក្នុងថ្ងៃដែលកូនប្រុសទទួលបានមេដាយមាសក្នុងការប្រឡងគណិតវិទ្យា។
សម្តេចធិបតី បន្តថា៖ ថ្ងៃនេះពេលគាត់ក្រោកពីគេងភ្លាម កូនប្រុសបានរត់ទៅទាញយកមេដៃមាស ដើម្បីពាក់បង្ហាញខ្ញុំនិងភរិយាតែម្ដង ៕
ដោយ ៖ សិលា